ភ្នំពេញ —
អ្នកភូមិរងគ្រោះដោយសារការចាប់រំលោភដីធ្លីនៅតំបន់បឹងកក់ សហគមន៍បូរីកីឡា និងសហគមន៍ថ្មគោលបានធ្វើការតវ៉ាជាថ្មីទៀតនៅថ្ងៃអង្គារនេះដើម្បីជាផ្នែកមួយនៃការដាក់សម្ពាធដល់តុលាការកំពូលឱ្យដោះលែងអ្នកស្រីយ៉ោម បុប្ផាឱ្យមានសេរីភាពឡើងវិញក្នុងខណៈពេលដែលតុលាការនេះគ្រោងនឹងបើកសវការនៅថ្ងៃទី២២ខាងមុននេះ។
ក្រុមបាតុករបានស្រែកថា៖ «ពួកយើងត្រូវការយុត្តិធម៌ដែលតុលាការកំពូលសម្រេចក្តីនៅថ្ងៃទី២២! ត្រូវតែដោះលែងអ្នកស្រីយ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ!»។
ក្រុមអ្នកតវ៉ាដោយមានស្លៀកសម្លៀកបំពាក់ពណ៌សបានធ្វើពិធីបួងសួងតាមបែបព្រះពុទ្ធសាសនាដោយមានដៃកាន់ធូប ផ្កាឈូក ពាក្យស្លោក រូបថតអ្នកស្រីយ៉ោម បុប្ផា និងគ្រឿងដង្វាយមួយចំនួនដូចជាស្រូវសណ្តែក ល្ង បានដើរជុំវិញតុលាការកំពូលចំនួនបីជុំហើយបានទូងស្គរបញ្ចេញសំឡេងនិងសូត្រធម៌តាមបែបព្រះពុទ្ធសាសនាដើម្បីបួងសួងឱ្យអ្នកស្រីយ៉ោម បុប្ផាឆាប់មានសេរីភាព។
ពួកគេក៏បានដុតចោលជានិមិត្តរូបនូវក្រដាសដីកាចាប់ខ្លួនអ្នកស្រីយ៉ោម បុប្ផាដែលបានចេញដោយតុលាការដំបូងកាលពីពេលកន្លងមក។
គ្មានការប៉ះទង្គិចណាមួយបានកើតមានឡើងទេដោយសារតែមិនមានក្រុមមានសមត្ថកិច្ចទប់ស្កាត់ក៏ប៉ុន្តែក្រុមមានសមត្ថកិច្ចខ្លះបានស្លៀកពាក់ជាឯកសណ្ឋានស៊ីវិលតាមឃ្លាំមើលពិធីបូងសួងតាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់។
អ្នកស្រីទេព វន្នី ម្ចាស់ពានរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានទាំងដើរបណ្តើរនិងក្នុងដៃមានកាន់គ្រឿងដង្វាយថា ពិធីនេះនិងជួយដល់អ្នកស្រីយ៉ោម បុប្ផាឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រីនិយាយថា៖ «ដោយសារពួកខ្ញុំគិតថាថ្ងៃទី២២ខាងមុខនេះគឺជាឱកាសចុងក្រោយរបស់អ្នកស្រីយ៉ោម បុប្ផា សម្រាប់ករណីប្រព័ន្ធតុលាការនៅស្រុកខ្មែរ។ នៅតុលាការកំពូលហ្នឹងអញ្ចឹងពួកខ្ញុំត្រូវតែស្វែងរកយុទ្ធសាស្ត្រគ្រប់វិធីសាស្ត្រដើម្បីធ្វើយ៉ាងណាដើម្បីឱ្យអ្នកស្រីយ៉ោម បុប្ផាទទួលបាននូវយុត្តិធម៌»។
ស្វាមីអ្នកស្រីយោម បុប្ផានិងកូនប្រុសមិនបានដើរហែរក្បួនដូចប្រជាពលរដ្ឋដទៃផ្សេងទៀតទេ។ ប៉ុន្តែលោកបានអង្គុយនៅពីមុខតុលាការកំពូលដោយដុតដីកាបង្គាប់ឱ្យចាប់ខ្លួននោះ។
ថ្លែងមានទឹកមុខស្រពាប់ស្រពោនលាយឡំជាមួយនឹងផ្សែងហុយចេញពីគំនរផេះផង់ លោកលួស សាខន ស្វាមីអ្នកស្រីយ៉ោម បុប្ផានៅតែការពារថាភរិយារបស់លោកមិនបានប្រព្រឹត្តខុស។
លោកនិយាយថា៖ «យើងសម្រេចចិត្តដុតដីកានេះចោលពីព្រោះចាប់ខ្លួនក៏គ្មានដីកាចាប់ខ្លួនហើយចាប់ហើយបានមានដីកាមកក្រោយហើយដីកានេះឃើញជាក់ស្តែងហើយឈ្មោះខ្ញុំគឺប្តីអ្នកស្រីយ៉ោម បុប្ផា ដោយមិនស្គាល់អត្តសញ្ញាណហើយដីកាទីពីរបានមានឈ្មោះខ្ញុំលួស សាខន។ នេះបានន័យថាដីកាសព្វថ្ងៃនេះចង់ធ្វើពេលណាបានពេលហ្នឹង»។
លោកតែ សំអាងចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញនិង លោក ឌិត មន្ទី ប្រធានតុលាការកំពូលមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។
លោក អំ សំអាតប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្កការលីកាដូបានបញ្ជាក់ថា តុលាការកំពូលធ្លាប់បានផ្តល់យុត្តិធម៌ដល់លោក ប៊ន សំណាងនិងលោកសុខ សំអឿន។ដូច្នេះលោកសង្ឃឹមថាតុលាការចុងក្រោយនេះនឹងផ្តល់យុត្តិធម៌ជូនអ្នកស្រីយ៉ោម បុប្ផា។
លោកនិយាយថា៖ «អ្នកស្រីយ៉ោម បុប្ផាបើយើងមើលតាមការតាមដានរបស់ខ្ញុំទៅលើសវនាការនៅសាលាដំបូងក៏ដូចជាសាលាឧទ្ធរណ៍វាអត់មានភស្តុតាងណាមួយដែលបញ្ជាក់ថាអ្នកស្រីយ៉ោម បុប្ផានិងស្វាមីបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដូចមានការចោទប្រកាន់នោះទេ»។
អ្នកស្រីយ៉ោម បុប្ផា សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់ថា អ្នកស្រីបានបង្កហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន៕