ភ្នំពេញ —
ខ្សែភាពយន្តខ្នាតវែងរបស់ផលិតករភាពយន្តខ្មែរគឺលោកឆាយ បូរ៉ាមិនត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅតាមរោងកុននានានៅក្នុងប្រទេសកម្ពុជា ដោយសារតែឈុតឆាកមួយចំនួនដែលអាជ្ញាធរត្រួតពិនិត្យខ្សែភាពយន្តយល់ថា បង្ហាញភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ខណៈពេលដែលរដ្ឋមន្ត្រីថ្មីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺលោកស្រី ភឿង សកុណាកំពុងថ្លែងនៅលើឆាក សរសើរផលិតករភាពយន្តខ្មែរចំពោះការខំប្រឹងនាំយកមកវិញនូវកិត្យានុភាពនៃវិស័យភាពយន្តខ្មែរនៅឯពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាក្នុងទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ ផលិតករភាពយន្តខ្មែរដ៏ល្បីឈ្មោះម្នាក់គឺលោកឆាយ បូរ៉ាបានអង្គុយស្តាប់យ៉ាងស្ងៀមស្ងាត់ រួចបានទះដៃអបអរសាទរចំពោះការថ្លែងរបស់លោកស្រីរដ្ឋមន្ត្រីថ្មី។
ប៉ុន្តែខ្សែភាពយន្តខ្នាតវែងចុងក្រោយរបស់លោកឆាយ បូរ៉ាគឺរឿង៣កន្លះដែលលោកបានសហការផលិតជាមួយផលិតករភាពយន្តសឹង្ហបុរី មិនទាន់ត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជានៅឡើយទេ។
«ខ្ញុំគិតថា រដ្ឋមន្ត្រីដែលទើបឡើងកាន់តំណែងថ្មី ប្រហែលជាពិចារណាអំពីការលើកស្ទួយវិស័យសិល្បៈគ្រប់វិស័យ ជាពិសេសគឺវិស័យភាពយន្តហ្នឹង ហើយនឹងបើកជើងមេឃឲ្យទូលាយជាងនេះទៀត»។
រឿង៣កន្លះ ដែលត្រូវបានថតនៅក្នុងរាជធានីភ្នំពេញ លាតត្រដាងអំពីអំពើជួញដូរផ្លូវភេទ ជាពិសេសគឺការទិញនិងលក់ព្រហ្មចារីយ៍ស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ឈុតឆាកខ្លះនៅក្នុងខ្សែភាពយន្តនេះបង្ហាញពីការបង្ខំរបស់មេបនឲ្យនារីវ័យក្មេងដេរសន្ទះព្រហ្មចារីយ៍របស់ខ្លួនម្តងហើយម្តងទៀតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលស្វែងរកការរួមភេទជាមួយនារីក្រមុំព្រហ្មចារីយ៍។
ផលិតករភាពយន្តនេះនិយាយថា គណៈកម្មការត្រួតពិនិត្យភាពយន្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនយល់ស្របនឹងឈុតឆាកមួយចំនួននៅក្នុងរឿងនេះ ដោយពួកគេយល់ថា ឈុតទាំងនោះបង្ហាញភាពអវិជ្ជមានចំពោះសង្គមកម្ពុជា។ ដូច្នេះ ពួកគេបានស្នើឲ្យផលិតករកាត់ឈុតឆាកទាំងនោះចេញ មុននឹងពួកគេអាចផ្តល់អាជ្ញាប័ណ្ណឲ្យចាក់បញ្ចាំងរឿងនេះបាន។
ប៉ុន្តែលោកឆាយ បូរ៉ាបានបដិសេធ៖ «អ្នកធ្វើខ្សែភាពយន្តមិនថា តែរូបខ្ញុំ ឬមិត្តរួមអាជីពទេគឺត្រូវការឥស្សរភាពក្នុងការបញ្ចេញមតិ យោបល់ អវិជ្ជមាននៅក្នុងសង្គម ដើម្បីលាតត្រដាង និងដើម្បីជាការអប់រំដល់ប្រជាពលរដ្ឋខ្មែរផង»។
សម្រាប់លោកបូរ៉ា ដែលខ្សែភាពយន្តខ្នាតវែងរបស់លោករឿង«ឃ្លាតទៅសែនឆ្ងាយ»ត្រូវបានជ្រើសរើសយកទៅប្រកួតប្រជែងសម្រាប់ពានរង្វាន់អូស្ការផងនោះ កង្វះសិទ្ធិបញ្ចេញមតិនេះបានត្រឹមតែធ្វើឲ្យផលិតករនាំគ្នាផលិតតែភាពយន្តបែបភ័យរន្ធត់ និងកម្សាន្តសប្បាយតែប៉ុណ្ណោះ ជាជាងភាពយន្តដែលបង្កប់ទៅដោយសារអប់រំដល់សង្គម។
«វិស័យភាពយន្តយើងមិនមែនលើកស្ទួយតែប្រភេទខ្សែភាពយន្តដែលអភិនិហាឬក៏បែបខ្មោចព្រាយបីសាច ឬក៏ប្រភេទខ្សែភាពយន្តដែលនាំឲ្យយើងសើចលេងសប្បាយប៉ុណ្ណោះទេ តែវាក៏ជាកញ្ចក់ ហើយក៏ជាមេរៀនសម្រាប់អប់រំដល់យុវជនផងដែរ»។
វិស័យភាពយន្តខ្មែរបានឈានដល់ចំណុចកំពូលរបស់ខ្លួននៅក្នុងអំឡុងទសវត្ស១៩៦០ ប៉ុន្តែបានដាំក្បាលធ្លាក់មកវិញយ៉ាងគំហុកចាប់តាំងពីទសវត្សឆ្នាំ១៩៧០មក។ ទើបតែនៅទសវត្សចុងក្រោយនេះទេ ដែលគេឃើញមានការរើបឡើងវិញបន្តិចម្តងៗ ដោយមានផលិតករនិងស្នាដៃដែលមានគុណភាពមួយចំនួន។
ប៉ុន្តែអ្នកជំនាញខាងវិស័យភាពយន្តនេះនិយាយថា ផលិតករត្រូវការធ្វើការងារច្រើនថែមទៀតដើម្បីរុញច្រានវិស័យនេះឲ្យរីកចម្រើនទៅមុខបានលឿន។
លោកសេឌ្រិច អេឡូយគឺជានាយកប្រតិបត្តិនៃគណៈកម្មការបណ្តុះបណ្តាលនិងទទួលផលិតភាពយន្តនៅកម្ពុជា ឬហៅជាភាសាអង់គ្លេសថា Cambodia Film Commission។
«ប្រទេសកម្ពុជាចាំបាច់ត្រូវតែធ្វើភាពយន្តដែលអាចឈានទៅដល់ទីផ្សារអន្តរជាតិបាននិងអាចចាក់បញ្ចាំងឲ្យគេមើលបាននៅតាមរោងភាពយន្តទាំងនៅក្នុងស្រុក និងនៅកន្លែងផ្សេងៗទៀតជុំវិញពិភពលោក»។
ផលិតករភាពយន្តក្នុងស្រុកនិយាយថា គ្រាន់តែការជ្រើសរើសផលិតភាពយន្តគឺជាការពិបាករួចស្រេចទៅហើយ ដោយសារតែពួកគេមិនអាចស្វែងរកថវិកាបានច្រើនទេនៅក្នុងប្រទេស សម្រាប់ផលិតកម្មរបស់ខ្លួន។ ដូច្នេះ ការរិតត្បិតណាមួយចំពោះការចាក់បញ្ចាំងខ្សែភាពយន្តដែលផលិតបានហើយនោះ រឹតតែធ្វើឲ្យពួកគេបាក់ទឹកចិត្ត លែងចង់ផលិតតទៅទៀត។
លោក នាង កាវ៉ិច គឺជាផលិតករភាពយន្តវ័យក្មេងដែលបានផលិតស្នាដៃមួយចំនួនកន្លងមក។
«រាល់ដងខ្ញុំគិតថា ធ្វើកុន ខ្លាចតែរឿងអត់ល្អ។ ប៉ុន្តែឥឡូវមានរឿងហើយ គេអត់ឲ្យចាក់បញ្ចាំង។ ដល់អញ្ចឹងមានអារម្មណ៍ភ័យថា នៅពេលខ្ញុំធ្វើកុនក្នុងជំនាន់ខ្ញុំនេះ មិនដឹងថា យកកុនហ្នឹងទៅចាក់នៅកន្លែងណា បើក្រសួង ឬស្ថាប័នពាក់ព័ន្ធ គេអត់ឲ្យចាក់»។
លោកស៊ិន ច័ន្ទសាយ៉ាគឺជាប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកមានប្រសាសន៍ថា ក្រសួងរបស់លោកក៏ដូចជារដ្ឋាភិបាលមិនដែលបានហាមឃាត់ខ្សែភាពយន្តណាមួយមិនឲ្យចាក់បញ្ចាំងនោះទេ។
ប៉ុន្តែ នៅពេលដែលត្រូវចោទសួរថា ហេតុអ្វីបានជារឿង៣កន្លះរបស់លោកឆាយ បូរ៉ាមិនត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនោះ លោកស៊ិន ច័ន្ទសាយ៉ាបានស្នើសូមកុំឲ្យថត និងស្នើកុំឲ្យលើកយករឿងនេះមកនិយាយ។
យ៉ាងណាក៏ដោយ លោកឆាយ បូរ៉ាមានប្រសាសន៍ថា ការបង្កការលំបាកដល់ផលិតករភាពយន្តក្នុងការចាក់បញ្ចាំងស្នាដៃរបស់ពួកគេនោះបានត្រឹមតែទាញវិស័យភាពយន្តក្នុងស្រុកឲ្យដើរថយក្រោយប៉ុណ្ណោះ។
«ខ្មែរគួរតែគូសវាសវិស័យខ្សែភាពយន្តខ្មែរឲ្យបានល្អប្រសើរជាងនេះ។ បើមិនគាំទ្រ ក៏កុំហាមឃាត់ពេកដែរ»។
លោកបន្ថែមថា លោកនឹងព្យាយាមដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់លោកម្តងទៀតនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕