ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រឿង​«ក្បង់​ទឹក​ទន្លេ»​ឈ្នះ​ពាន​រង្វាន់​ធំ​នៅ​មហោស្រព​ភាពយន្ត​ Sundance

  • សំ រីណា

នាង​ម៉ម កល្យាណនី​ (Kalyanee Mam) ថ្លែង​នៅ​ក្នុង​មហោស្រប​ភាព​យន្ត Sundance ឆ្នាំ​២០១៣ ក្នុង​​រដ្ឋ Utah សហរដ្ឋ​អាមេរិក។ (រូបថត៖ ម៉ម កល្យាណនី)

វ៉ាស៊ីនតោន៖ ខ្សែ​ភាពយន្ត​រឿង​«ក្បង់​ទឹក​ទន្លេ»​ (A River Changes Course) ដែល​ជា​ខ្សែភាពយន្ត​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​នៃ​សាកលភាពវូបនីយកម្ម​មក​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​ បាន​ឈ្នះ​បាន​ពាន​រង្វាន់ World Cinema Grand Jury Prize ដែល​ជា​រង្វាន់មួយ​ក្នុង​ចំណោម​រង្វាន់ធំ​បំផុត​នៅ​ឯ​មហោស្រព​ភាពយន្ត​ទីក្រុង​សាន់ដាន​ (Sundance Film Festival) របស់​សហរដ្ឋ​អាមេរិក។
ខ្សែ​ភាពយន្ត​រឿង​«ក្បង់​ទឹក​ទន្លេ»​ (A River Changes Course) ឈ្នះ​បាន​ពាន​រង្វាន់ Sundance World Cinema Grand Jury Prize។
ខ្សែ​ភាពយន្ត​រឿង​«ក្បង់​ទឹក​ទន្លេ»​ (A River Changes Course) ឈ្នះ​បាន​ពាន​រង្វាន់ Sundance World Cinema Grand Jury Prize។
ភាពយន្ត​នេះ​ផ្តោត​លើ​ផល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ស្រែ​ចម្ការ ដែល​ជំពាក់​បំណុល​វ័ណ្ឌ​ក ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគីរី​ដែល​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគតិច ​និង​ការ​ថយ​ចុះ​នៃ​ផល​នេសាទ​ត្រី​ទឹក​សាប​ដែល​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្លះ​ត្រូវ​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​នេសាទ​មក​ធ្វើ​ការ​នៅ​លើ​ដី​គោក​វិញ។​

នាង​ម៉ម កល្យាណនី​ (Kalyanee Mam) ផលិតករ​ខ្សែភាពយន្ត​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ភាពយន្ត​ឯកសារ​នេះ​ថត​ឡើង​ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ពលរដ្ឋ​ខ្មែរ​ជួប​ប្រទះ​ដោយ​មិន​មាន​ការ​លាយ​ឡំ​ជាមួយ​នឹង​រឿង​នយោបាយ​អ្វី​ទេ​ និង​ក៏​មិន​បាន​ផ្តល់​អ្វី​ជា​ដំណោះស្រាយ​ដែរ​គឺ​គ្រាន់តែ​បង្ហាញ​ពី​បញ្ហា​ពិត​ហើយ​ទុក​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​និង​រដ្ឋាភិបាល​រួម​គ្នា​ស្វែង​រក​ដំណោះស្រាយ​ផ្អែក​លើ​ទិដ្ឋភាព​ជាក់​ស្តែង៕

តើអ្នកបានទស្សនា​ភាពយន្ត​នេះ​ដែរ​ឬ​ទេ? តើ​អ្នក​យល់​យ៉ាង​ណា​ពី​ខ្លឹមសារ​នៃ​ភាព​យន្ត​នេះ?

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG