អ្នកដឹកនាំរឿង«ឃ្លាតទៅ!សែនឆ្ងាយ!»បង្វែរអារម្មណ៍ទៅលើរឿងជួញដូរផ្លូវភេទកុមារ
លោក ឆាយ បូរ៉ា ដែលបានផលិតខ្សែភាពយន្តរឿង«ឃ្លាតទៅ! សែនឆ្ងាយ!»កាលពីឆ្នាំ២០១០កន្លងទៅនេះ បានផលិតខ្សែភាពយន្តថ្មីមួយរឿងទៀតដែលពិនិត្យមើលផលប៉ះពាល់នៃការជួញដូរកុមារផ្លូវភេទ។ ខ្សែភាពយន្តថ្មីដែលជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសសឹង្ហបូរីនេះ មានបំណងជួយអប់រំពលរដ្ឋកម្ពុជាជាពិសេសអ្នករស់នៅតាមតំបន់ជនបទឲ្យមានការប្រុងប្រយ័ត្ននិងឲ្យបានដឹងឮអំពីគ្រោះថ្នាក់នៅក្នុងការញ្ជូនកូនស្រីឲ្យទៅធ្វើការនៅទីក្រុងភ្នំពេញ ឬនៅបរទេស។ លោក ឆាយ បូរ៉ាបានប្រាប់លោកប៉ូច រាសីនៃវីអូអេយ៉ាងដូច្នេះតាមប្រព័ន្ធ Skype។