Hello VOA៖ ក្រុមវាគ្មិនថាពលរដ្ឋមិនត្រូវភ័យទេ តែត្រូវចុះឈ្មោះបោះឆ្នោតទោះក្រុមជំទាស់ត្រូវបង្ក្រាបមុនបោះឆ្នោតក្តី
Your browser doesn’t support HTML5
ក្រុមសកម្មជនតស៊ូមតិបានទទូចដល់ពលរដ្ឋថា ត្រូវពង្រឹងស្មារតីមុនការបោះឆ្នោតជាតិ ទោះជាមានការបង្ក្រាបដល់គណបក្សជំទាស់ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអង្គការសង្គមស៊ីវិលមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ក្តី។ នេះបើតាមថេរៈដីការបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធានសមាគមបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងលោក យ័ប គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្ស ខារ៉ាដ (CAHRAD) ក្នុងរដ្ឋវីជីនៀ ស.រ.អា.ក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ ក្រុមវាគ្មិនបានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យឈ្មោះបោះឆ្នោតដែលគ.ជ.ប. បានចាប់ផ្តើមចុះឈ្មោះតាំងពីថ្ងៃ ទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រៀមទៅបោះឆ្នោតនាពេលខាងមុខ៕ (លោក សុខខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៧ កញ្ញា ២០១៧)