ក្រុមព្រះរាជអាជ្ញារក្សាការចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហម
Your browser doesn’t support HTML5
សហព្រះរាជអាជ្ញាអន្តរជាតិនៅថ្ងៃពុធនេះបានការពារការចោទប្រកាន់របស់ខ្លួនលើជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហមនួនជានិងខៀវសំផនដោយសង្កត់ធ្ងន់ពីការទទួលខុសត្រូវរបស់ពួកគេក្នុងសហឧក្រិដ្ឋកម្មរួម។ សហឧក្រិដ្ឋកម្មរួមដែលបទចោទអនុញ្ញាតឲ្យធ្វើការចោទប្រកាន់ប្រឆាំងនឹងសមាជិកនៃក្រុមដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដូចជាឧក្រិដ្ឋកម្មសង្គ្រាមឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមបើទោះជាមិនមានភស្តុតាងថាជនជាប់ចោទបានចូលរួមបទឧក្រិដ្ឋនោះដោយផ្ទាល់ខ្លួនក៏ដោយ។ លោកគង់សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕