អំពើហិង្សាតិចតួចក្នុងបាតុកម្មថ្ងៃដំបូងនៃមហាបាតុកម្មបីថ្ងៃជាសញ្ញាគ្រោះថ្នាក់
Your browser doesn’t support HTML5
ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិបានដឹកនាំក្បួនបាតុកម្មតាមមុខព្រួញផ្សេងៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះដោយធ្វើដំណើរតាមផ្លូវឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ក្រុងភ្នំពេញ។ បាតុកររួមមានព្រះសង្ឃ និងក្រុមយុវជនផងដែរបានដើរតាមដងផ្លូវលើកបដាជាផ្ទាំងអក្សរលើប្លាស្ទីក និងផ្ទាំងក្រដាសកាតុងដែលមានសរសេរអក្សរថា«សន្លឹកឆ្នោតខ្ញុំ ជាតិខ្ញុំ» «យើងត្រូវការគណកម្មការឯករាជ្យ» «សន្លឹកឆ្នោតខ្ញុំ ជីវិតខ្ញុំ» ឬ«មានយុត្តិធម៌មានសន្តិភាពជាដើម»។ មានការប៉ះទង្គិចគ្នាមួយឈុតនៅវេលាម៉ោងប្រមាណជា៤កន្លះល្ងាចនេះរវាងក្រុមសម្ថកិច្ចប្រដាប់អាវុធនិងក្រុមបាតុករ។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពិស្តារពីរាជធានីភ្នំពេញ៕ រូបភាពរបស់វីអូអេខ្មែរ អេភី និងរ៉យទ័រ