​ពេល​ទៅ​ដល់​កម្ពុជា​លោក​សម ​រង្ស៊ី​ប្រកាស​ថា​លោក​គ្មាន​កំហុស​ទេ

Your browser doesn’t support HTML5

«និយាយ​ការណ៍​ពិត​ខ្ញុំ​អត់​មាន​ទោស​អី​ទេ»។​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ទម្លាក់​ជើង​ពី​យន្តហោះ​ លោកសម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ថា​ លោក​មិន​មាន​ទោស​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ទោស​ដោយសារ​ការ​លាប​ពណ៌។​ លោក​ថ្លែងប្រាប់អ្នកទទួល​ស្វាគមន៍​លោក​ថា៖​«ព្រះ​មហាក្សត្រ​លើក​លែង​ទោស​មិន​មែន​លើកលែង​ទោស​ទេ ​តែ​លាង​ពណ៌​ ពីព្រោះ​គេ​លាប​ពណ៌​យើង។​ ឥឡូវ​គេលាង​ពណ៌​ស្អាត​ហើយ»។​ លោក​សម​ រង្ស៊ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៩​ខែ​កក្កដា​នេះ​ ក្រោយ​ពី​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​រូប​លោក។ លោក​គង់ សុឋានរិទ្ធ​រាយ​ការណ៍៕