ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​កំពូល​ប្រទេស​ស៊ីមបាវ៉េ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ ការបោះឆ្នោត​មិន​យុត្តិធម៌


អ្នក​គាំទ្រ​គណបក្ស​​របស់​ប្រធានាធិបតី Emmerson Mnangagwa សប្បាយ​រីករាយ​នៅ​ទីក្រុង​ហារ៉ារ៉េ កាល​ពី​ថ្ងៃ​សុក្រទី​២៣ សីហា ២០១៨។

តុលាការ​កំពូល​ប្រទេស​ស៊ីមបាវ៉េ ​បាន​ច្រាន​ចោល​ការ​ទាមទារ​ឲ្យ​ចាត់​ទុក​ជា​មោឃៈ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​៣០ ខែ​កក្កដា។​ ចំណាត់​ការ​នេះ​បើក​ផ្លូវឲ្យ​លោក​ Emmerson Mnangagwa ​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​អាច​ធ្វើ​ពិធី​សម្ពោធ​ឡើង​កាន់​តំណែង​ថ្មីយ៉ាង​ឆាប់​រហ័ស។

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃប្រទេស​ស៊ីមបាវ៉េ​ លោក​ប្រធានាធិបតី ​Emmerson Mnangagwa ​អាច​សម្ពោធ​ឡើង​កាន់​តំណែង​ក្នុង​ពេល​៤៨​ម៉ោង។

លោក​ Luke Malaba ​ប្រធាន​តុលាការបាន​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ពិនិត្យ​មើល​សេចក្តី​លម្អិត​ជា​ច្រើន​អំពី​អ្វី​ដែល​លោក​បាន​និយាយ​ថាជាការ​វិនិច្ឆ័យ​ជា​ឯកច្ឆន្ទ​ដែល​ច្រាន​ចោល​ការ​អះអាង​របស់​ក្រុម​ប្រឆាំង​ដែល​ថា​ មាន​ការ​លួច​បន្លំ ​ហើយ​លោក​ប្រកាស​ថា ​លោក Mnangagwa ​ជា​អ្នក​ឈ្នះ។​ លទ្ធផល​ផ្លូវការ​បាន​បង្ហាញ​ថា ​លោក ​Emmerson Mnangagwa ​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ភាគ​ច្រើន​គឺ​បាន​៥០,៨%។

បេក្ខជន​គណបក្ស​ប្រឆាំង​លោក​ Nelson Chamisa ទទួល​បាន​ត្រឹម​តែ​ជាង​៤៤% ​ប៉ុណ្ណោះ។ ​លោក Chamisa ​បាន​អះ​អាង​ថា ​លទ្ធផល​នេះ​មិន​ត្រឹម​ត្រូវ ​ហើយ​អះ​អាង​ថា ​គាត់​ជាអ្នក​ឈ្នះ។ ​

ក្រុម​អ្នក​សង្កេតការណ៍​អន្ដរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ ហើយ​កាលពី​ថ្ងៃ​ពុធ មេធាវី​របស់​លោក​ Nelson Chamisa ​បាន​បង្ហាញ​ពីអ្វី​ដែល​ពួក​គេ​បាន​និយាយ​ថា​ ជាភ័ស្តុតាង​ច្បាស់​លាស់​ថា ​លទ្ធផល​ការ​បោះ​ឆ្នោត​នេះ​មាន​ការ​ក្លែង​បន្លំ។

លោក​ Ibbo Mandaza ​អ្នក​និពន្ធ​និង​ជា​បញ្ញវន្ត​ម្នាក់​បាន​និយាយ​ថា ​លោក​ខក​ចិត្ត​នឹង​ព័ត៌មាន​នេះ​ ដោយ​និយាយ​ថា​ ការបោះ​ឆ្នោត​នេះ​មាន​ការ​លួចបន្លំ​ ដូច​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង៕​

XS
SM
MD
LG