ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ ​ថ្កោលទោស​អំពើ​ហិង្សា​ក្រោយការ​បោះ​ឆ្នោត


អ្នក​គាំទ្រ​ចលនា​ប្រឆាំង​នៃ​គណបក្ស​ Democratic Change (MDC) របស់​លោក Nelson Chamisa ដុត​ស្លាក​បោះឆ្នោត​ដែល​មាន​រូប​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ក្នុង​ទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េ​កាលពី​ថ្ងៃទី​០១ សីហា ២០១៨។
អ្នក​គាំទ្រ​ចលនា​ប្រឆាំង​នៃ​គណបក្ស​ Democratic Change (MDC) របស់​លោក Nelson Chamisa ដុត​ស្លាក​បោះឆ្នោត​ដែល​មាន​រូប​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ក្នុង​ទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េ​កាលពី​ថ្ងៃទី​០១ សីហា ២០១៨។

​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េ ​ថ្កោលទោស​អំពើ​ហិង្សា​ក្រោយការ​បោះ​ឆ្នោតសកម្ម​ជន​សិទ្ធិ​មនុស្ស​ស៊ីមបាវ៉េកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្កោលទោសសកម្ម​ភាព​របស់​ពួក​យោធា​នៅ​ក្នុង​អំពើ​ហឹង្សា​ក្រោយ​ការ​បោះឆ្នោតដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៦នាក់​ដែរ​ស្លាប់​ហើយ​១៤​នាក់​ទៀត​រង​របួស​នៅ​ក្នុង​រដ្ឋ​ធានី​ហារ៉ារ៉េ ​នៅ​ពេល​ដែល​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​បាន​សន្យា​ថា លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ដែល​គេរង់​ចាំយ៉ាង​ខ្លាំង​នោះ ​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់​ៗ​នេះ។

លោក Emmanuel Magadeប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ស៊ីមបាវ៉េ​នៅ​ពេល​គេ​សួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​ប្រកាស លោក ​និយាយ​ថា «មិនមានល្បិចកល​ជាដាច់​ខាត​»។ ​មន្រ្តី​បាន​និយាយ​ថា ​តាម​ផ្លូវច្បាប់ ​ពួកគេ​មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី៤ ​ខែ​សីហា​ដើម្បី​បញ្ចេញ​លទ្ធ​ផល​នៃការ​បោះ ឆ្នោត ​ហើយ​បាន​សន្យា​ថា ​ពួកគេ​នឹង​ចេញ​ផ្សាយ​លទ្ធ​ផល​បោះ​ឆ្នោត​នោះនៅពេល​ឆាប់ៗ​នេះ។

​លោក Nelson Chamisa ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ប៉ុន្មាន​ម៉ោង​មុនសេចក្តី​ប្រកាសបាន​មក​ដល់។ ​លោក Chamisa នៅតែ​និយាយថា ​លោក​បាន​ឈ្នះការ​បោះឆ្នោត​នោះ។

មេដឹកនាំ​គណបក្ស​ប្រឆាំងនោះ​និយាយថា «​គេ មិន​អាចលួច​បន្លំ​ការ​បោះ​ឆ្នោត​ឬ​បំភ្លៃ​ការ​បោះ​ឆ្នោត​នេះ​ទេ»។

នៅពេល​គេ​សួរថា ​តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូចម្តេច ​បើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ មិនបានចេញ​ទៅតាម​ការ​ពេញ​ចិត្ត​របស់​លោក​នោះ។​ លោក​បាន​និយាយ​ថា «​យើង​នឹង​ធ្វើ​កិច្ច​ការ​យ៉ាង​ច្រើន​ទៅតាម​ផ្លូវ​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ»។ នៅពេល​សួរ​ថា ​តើលោក មាន​ទាក់ទង​ជាមួយ​ប្រធានាធិបតី Emmerson Mnangagwa ដែឬទេ ​ដូចដែល​ប្រធានា​ធិបតី​បាន​ប្រាប់​នៅ​លើ​សារ​តាម​ប្រព័ន្ធTwitterនោះ ​លោក Chamisa បាន​បដិសេធអំពី​បញ្ហា​នេះ៕

XS
SM
MD
LG