ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​​ប្រឆាំង​ស៊ីមបាវ៉េ​ម្នាក់​រងការ​ចោទ​ប្រកាន់​ក្នុងការ​ទាក់​ទិន​ជម្លោះ​ក្នុង​ការ​បោះ​ឆ្នោត


លោក Tendai Biti ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ប្រទេស​ស៊ីមបាវ៉េបាន​រងការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក Tendai Biti ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ប្រទេស​ស៊ីមបាវ៉េបាន​រងការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពីការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​សាធារណៈ​ហើយ​នឹង​ការប្រកាស​ខុសច្បាប់​ពី​លទ្ធផល​ការបោះឆ្នោត​មាន​ជម្លោះ​កាល​ពី​សប្តាហ៍​មុន។

អតីត​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​នៅពេល​ដែល​លោក​បាន​ទៅ​ដល់​តុលា​ការ​ក្នុង​រដ្ឋ​ធានី​ហារ៉ារ៉េ​ថា «​យើង​នឹង​បន្ត​ការ​ប្រ​យុទ្ធ»។

លោក Biti បាន​ត្រូវ​គេ​បញ្ជូន​ទៅកាន់​ស្រុក​កំណើត​របស់​លោក​បន្ទាប់​ពី​ពួក​អាជ្ញា​ធរ​ប្រទេស​ហ្សាំបៀ​បាន​ច្រាន​ចោល​ការ​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​របស់​លោក។​លោក Gilbert Phiri ជា​មេធាវី​បាន​និយាយ​ថា ​លោកBiti បាន​ត្រូវ​គេប្រគល់​ជូន​ប៉ូលិស​ស៊ីមបាវ៉េ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​មិន​អើពើ​ដីការ​របស់​តុលាការ​ដើម្បី​បញ្ឈប់​ការ​និរទេស​ខ្លួន​របស់​លោក។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេច​ក្តី​ថ្លែង ការណ៍​មួយ​ដោយ​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​មានការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​របាយការណ៍​នៃការ​បដិសេធរបស់ប្រទេស​សំប៊ី មិន​ផ្តល់​ការ​លើកលែង​ទោស​ដល់​លោក Biti ​ហើយ​នឹងការ​សម្រេច​របស់​ប្រទេស​នោះ​ដើម្បីនិរទេស​លោក​ទៅ​កាន់​ប្រទេស​ស៊ីមបាវ៉េ​វិញ។​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​នោះ​បាន​ហៅ​សកម្ម​ភាព​នេះ​ថាជា​ការ​រំលោភ​យ៉ាង​ខ្លាំង​ដល់​ច្បាប់​អន្តរជាតិ។

លោក Biti ​ជា​សមាជិក​ម្នាក់​នៃ​សមាជិក​៩នាក់​របស់​គណបក្ស​ចលនា​សម្រាប់​សម្ព័ន្ធ​ភាព​នៃ​ការ​ផ្លាស់​ប្តូរតាម​បែប​ប្រជា​ធិបតេយ្យ​ដែល​ចង់​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ស៊ីមបាវ៉េ​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហឹង្សា​បន្ទាប់​ពីការ​បោះ​ឆ្នោតប្រធានា​ធិបតី​កាល​ពី​សប្តាហ៍​មុន​ដែល​គណបក្ស​នោះ​បាន​អះអាង​ថា ​បាន​ត្រូវ​ប្រើ​មធ្យោបាយ​ទុច្ចរិត​ដោយ​ប្រធានា​ធិបតី Emmerson Mnangawa៕

XS
SM
MD
LG