ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​និង​កងកម្លាំង​សន្តិសុខ​បាន​ប៉ះទង្គិច​គ្នា​នៅ​ពេល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​ពន្យារពេល


ទាហាន​ម្នាក់​ទាត់ធាក់​បុរស​ម្នាក់​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង​ហារ៉ារ៉េ បន្ទាប់​ពី​មាន​បាតុកម្ម​ធ្វើ​ឡើង​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

មនុស្ស​២​នាក់​បាន​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋធានី​នៃប្រទេស​ស៊ីមបាវ៉េ​កាល​ពី​ថ្ងៃពុធ​នៅពេល​ដែល​ទាហាន​និង​ប៉ូលិសបាន​បាញ់​ទៅ​លើ​ពួកបាតុករ​ដែល​ទាមទារ​ឲ្យបញ្ចេញ​លទ្ធផល​នៃការ​បោះឆ្នោត​ប្រធានាធិបតី។

ពលរដ្ឋ​ស៊ីមបាវ៉េ ​កំពុង​រងចាំ​ដោយ​អន្ទះសារ​ចំពោះ​ការ​រាប់​សន្លឹកឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​នេះ​ជា​លើក​ទី​មួយ​នៃ​ការ​បោះឆ្នោត​ក្នុង​រយៈ​ពេល​៣៨​ឆ្នាំ​ដោយ​មិន​មាន​វត្តមានមេដឹកនាំ​យូរ​អង្វែង​គឺ​លោក Robert Mugabe ​នៅ​លើ​សន្លឹក​ឆ្នោត។ ​លោក Nelson Chamisa មេដឹកនាំ​គណ​បក្សប្រឆាំង​ថា ​ខ្លួន​កំពុង​អះអាង​ទទួល​បាន​ជ័យ​ជម្នះ​លើលោក Emmerson Mnangagwa ​ប្រធានាធិបតី​នៃ​ពេល​បច្ចុប្បន្ន​នេះ។

​បាតុករ​បា​ន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត។ ​អំពើ​ហឹង្សា​ក៏​រាលដាល​កាន់តែ​ធំឡើង។​ រថយន្ត​បាញ់​ទឹក​របស់​ប៉ូលិស​លើក​ដំបូង​បាន​ទៅ​ដល់​ការិយាល័យ​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ហើយ​បាន​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​បាតុករ។​ ពួក​បាតុករ​បាន​ចោល​ដុំថ្ម ​ហើយ​នឹង​ចាប់​ផ្តើម​បាញ់​រះ​នៅ​តាម​ផ្លូវ។

បន្ទាប់​មក ​កងទ័ព​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រថយន្ត​ពាសដែក​នៅ​លើ​មហាវិធី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋធានី​ហារ៉ារ៉េ ​ហើយ​ឧទ្ធម្ភាគចក្រ​បាន​ហោះ​ពី​លើ​ក្បាល។ VOA ​បាន​ឃើញ​រថពាសដែក​ចំនួន​៥គ្រឿងបំពាក់​ទៅ​ដោយ​អាវុធ​ទំនើបៗ​ដែល​កំពុង​បើក​នៅ​លើ​ដងផ្លូវ​ដែល​ពោរ​ពេញ​ទៅ​ដោយដុំ​ថ្ម​ធំៗ​រាយប៉ាយ​ពាសពេញ។ ​គេ​បាន​ឮ​ស្នូរ​កាំ​ភ្លើង​ពី​ចម្ងាយ។

VOA បាន​ឃើញ​ទាហាន​៣​នាក់ប្រើ​ប្រាស់​ដំបង​វាយដំ​បុរស​ក្មេង​ម្នាក់ ​អ្នក​ឃើញ​ហេតុការណ៍​ផ្សេង​ទៀត​បាន​រាយការណ៍​ថា ​ពួកគេ​បាន​ឃើញ​បុរស​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ហើយ​ស្ត្រី​ម្នាក់​បាន​ដួល​ផ្កាប់​មុខដោយ​មាន​ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ចំ​ពី​ក្រោយ៕

XS
SM
MD
LG