កន្លែងនៅជិតខ្សែអេក្វាទ័ររបស់ភព Pluto បង្ហាញឲ្យឃើញភ្នំក្មេងៗមួយជួរ មានកម្ពស់ដល់ទៅ៣៥.០០ម៉ែត្រ។ រូបថតភ្នំទាំងនេះបានពីយានអវកាស New Horizons ដែលជាយានអវកាសគ្មានមនុស្សបើករបស់ណាសា (NASA) ដែលហោះក្រវែលជិតភពនេះកាលពីថ្ងៃអង្គារ ក្រោយពីការបង្ហោះយានអវកាសនេះចម្ងាយបាន៤,៨ពាន់លានគីឡូម៉ែត្ររយៈពេលជិត១០ឆ្នាំ។
យានអវកាស New Horizons ប្រើថាមពលនុយក្លេអ៊ែរហោះលឿនជាងយានអវកាសធ្លាប់មានកន្លងមក ដោយមានល្បឿន ៣០.៨០០ម៉ៃល៍ (៤៩.៥៦៧គីឡូម៉ែត្រ) ក្នុងមួយម៉ោង ហើយបានថតភព Pluto នៅពេលយានអវកាសនេះហោះឆ្វែលជិតភពនេះ។
រូបថតទាំងនេះនឹងបង្ហាញលម្អិតអំពីភព Pluto ដែលយើងមិនធ្លាប់ឃើញពីមុនមក។ រូបថតទាំងនេះត្រូវទីភ្នាក់ងារអវកាសណាសា (NASA) របស់ស.រ.អា.ទាញយកពីយានអវកាស New Horizons។ អ្នកវិទ្យាសាស្ត្រនិយាយថា ភ្នំនៅភព Pluto មានទឹកកក ថ្មក្រហមមានអាយុជាង១០០លានឆ្នាំកន្លងមកហើយ ហើយប្រហែលកំពុងតែរីកធំឡើងៗ៕