ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យាន​រូបយន្ត​ Curiosity របស់​អាមេរិក​​ចុះចត​នៅ​​ភព​ព្រះអង្គារ

  • អ៊ឹម សុធារិទ្ធ

នេះ​ជា​រួប​គំនូរ​នៃ​យាន​រូបយន្ត Curiosity នៅ​លើ​ភព​ព្រះអង្គារ​ដែល​គេ​ស្គាល់​ថា​ជា​ភព​ក្រហម។ ភព​ដែល​​ជា​ភព​ជិត​ខាង​របស់​ភព​ផែនដី ត្រូវ​អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ធ្លាប់​ទ្រទ្រង់​​សារពាង្គកាយ​មាន​ជីវិត។
បទ​សម្ភាសន៍​ជាមួយ ទូច ម៉េងហេង៖
កាល​ពីព្រឹក​ថ្ងៃ​ចន្ទ​ ទី​៦ ខែ​សីហា ឆ្នាំ​២០១២ សហរដ្ឋ​អាមេរិក​ទទួល​ជោគជ័យ​ក្នុង​ការ​បំពេញ​បេសកម្ម​តម្លៃ​២.៥០០​លាន​ដុល្លារ ដោយ​ចុះចត​យាន​រូបយន្ត​ដែល​មាន​ល្បឿន​ជាង​២២.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ឈ្មោះ Curiosity លើ​ភព​ពណ៌​ក្រហម​គឺឋាន​ព្រះ​អង្គារ​ដែល​មាន​បេសកកម្ម​ស្វែង​រក​ភស្តុតាង​នៃ​ជីវិត​នៅ​លើ​ភព​នេះ។ អនាគត​អ្នក​វិទ្យាសាស្ត្រ​ ​ទូច ម៉េងហេង​ និស្សិត​ខ្មែរ​សិក្សា​នៅ​សាកលវិទ្យាល័យ​ MIT សហរដ្ឋ​អាមេរិក​ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​នុយក្លេអ៊ែរ SEARN បាន​និយាយ​ជាមួយ​វីអូអេ​អំពី​ដំណើរ​បំពេញ​បេសកម្មរបស់​រូបយន្ត​នេះ។

នេះ​ជា​ទិដ្ឋភាព​អបអរ​ជ័យជោគ​របស់​បុគ្គលិក​អ្នក​ជំនាញ​អង្គការ​អវកាស​ណាសា (NASA) របស់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល​ទទួល​ដំណឹង​ភ្លាមៗ​ថា​យាន Curiosity បាន​ចុះចត​ដោយ​ជោគ​ជ័យ៖



តើ​អ្នកមាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ស្វែង​រក​ជីវិត​នៅ​ក្រៅ​ភព​ផែនដី? សូម​បច្ចេញ​មតិ​នៅ​ខាង​ក្រោម​នេះ។

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG