ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Yoshihide Suga ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​ជប៉ុន


លោក Yoshihide Suga លើក​ដៃ​នៅ​ពេល​លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​កាន់​អំណាច Liberal Democratic Party នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លោក Yoshihide Suga លើក​ដៃ​នៅ​ពេល​លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​កាន់​អំណាច Liberal Democratic Party នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Yoshihide Suga ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​ប្រទេស​ជប៉ុន។ ការ​ជ្រើសរើស​នេះ​ស្ទើរតែ​អាច​ផ្តល់​ការ​ធានា​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​ថា លោក​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Suga ដែល​ជា​ប្រធាន​គណៈរដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៣៧៧ សំឡេង នៅ​ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម ដើម្បី​ជ្រើសរើស​អ្នក​ស្នង​តំណែង​លោក​នាយក​រដ្ឋមន្រ្តី Shinzo Abe ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​កាល​ពី​ខែ​មុន​ដោយសារ​បញ្ហា​សុខភាព។

គូ​ប្រជែង ២ នាក់​ទៀត ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​សរុប​ទាំង ២ នាក់ ចំនួន ១៥៧ សំឡេង។

ជ័យជម្នះ​ដែល​គេ​រំពឹង​ទុក​ជាមុន​របស់​លោក Suga នេះ ស្ទើរតែ​អាច​ធានា​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សភា​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​ថា លោក​នឹង​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ដោយសារតែ​គណបក្ស​របស់​លោក​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG