លោក Yoshihide Suga ត្រូវបានជ្រើសរើសជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន។ ការជ្រើសរើសនេះស្ទើរតែអាចផ្តល់ការធានានៅក្នុងការបោះឆ្នោតសភានៅពេលខាងមុខថា លោកអាចក្លាយជានាយករដ្ឋមន្ត្រីថ្មី។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Viasna ប្រចាំនៅប្រទេសបេឡារុស បានឲ្យដឹងថា បាតុករជាច្រើនដែលបានរងរបួស មិនហ៊ានទៅទទួលការព្យាបាលនៅមន្ទីរពេទ្យទេ ដោយភ័យខ្លាចថា ពួកគេនឹងរងការធ្វើទុក្ខបុកម្នេញចំពោះការចូលរួមធ្វើបាតុកម្ម។
អត្ថាធិប្បាយនេះត្រូវបានធ្វើឡើង មួយថ្ងៃបន្ទាប់មក ក្រោយពីលោក Azar បានចោទប្រកាន់ចិនថាមិនព្រមានពិភពលោកជាមុនអំពីជំងឺកូវីដ១៩។
ការកាត់បន្ថយបុគ្គលិកនេះទទួលបានការគាំទ្រពីក្រុមបាតុករដែលបានតវ៉ានៅក្រុង Seattle ក្រោយពីមានស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis រដ្ឋ Minnesota កាលពីខែចុងខែឧសភា។
ក្រុមមន្ត្រីនិយាយថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិតខ្លាំងបំផុតក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ បានកើតឡើងនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ ដែលបានធ្វើឱ្យរង្គើលំនៅឋាន និងអគារនានា។
នាវាទេសចរណ៍មួយគ្រឿងរបស់ក្រុមហ៊ុន Norwegian បានផ្អាកដំណើរទេសចរណ៍របស់ខ្លួន និងបានធ្វើការសូមអភ័យទោសកាលពីថ្ងៃចន្ទ ចំពោះកំហុសឆ្គង បន្ទាប់ពីមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ នៅលើនាវាមួយគ្រឿង។
ប្រធានាធិបតីហ្វីលីពីនបានព្រមព្រៀងបិទសកម្មភាពសង្គមនៅក្នុងរដ្ឋធានីម៉ានីល និងនៅតាមបណ្ដាខេត្តមួយចំនួន បន្ទាប់ពីក្រុមគ្រូពេទ្យបានព្រមានថា ហ្វីលីពីនអាចនឹងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ខ្លាំង ខណៈដែលករណីឆ្លងជំងឺនេះកំពុងបន្ដកើនឡើង។
លោក Gao Fu បានថ្លែងទម្លាយឲ្យដឹងពីរឿងនេះនៅក្នុងកិច្ចពិភាក្សាតាមអនឡាយមួយកាលពីថ្ងៃអាទិត្យ។
ប្រទេសអ៊ីរ៉ង់បានបញ្ជូននាវាដឹកយន្តហោះចម្បាំងរូបចម្លងមួយ ទៅកាន់ច្រកសមុទ្រ Hormuz ដ៏មានយុទ្ធសាស្ត្រ ខណៈមានការតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។
អភិបាលរដ្ឋ Georgia លោក Brian Kemp ថា ទង់ជាតិនៅអគាររដ្ឋនានានឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលដងរហូតដល់ពេលថ្ងៃលិច នៅថ្ងៃបញ្ចុះសពរបស់លោក Lewis។
មានពលករក្រីក្រឥណ្ឌាជិត២.៥លាននាក់បានជាប់នៅតាមទីក្រុងនានារបស់ឥណ្ឌានៅដំណាក់កាលដំបូងនៃការបិទសកម្មភាពប្រទេស។
ក្រុមបាល់ឱបអាមេរិករបស់រដ្ឋធានីវ៉ាស៊ីនតោនសម្រេចប្តូរឈ្មោះដែលត្រូវគេចាត់ទុកថារើសអើងជនជាតិដើមអាមេរិក
ទោះបីជាឆ្នាំ ២០១៩ ជាឆ្នាំដែលមានករណីកើតជំងឺគ្រុនឈាមច្រើនជាងគេបំផុតកន្លងមកក៏ដោយ ក៏អ្នកជំនាញនានាមានការបារម្ភថា ការកើនឡើងករណីឆ្លងជំងឺគ្រុនឈាមដែលច្រើនជាងនេះទៀតគឺអាចទៅរួច ដោយសារតែវិបត្តិជំងឺកូវីដ១៩។
មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា គេមិនអាចដឹងចំនួនអ្នកឆ្លងពិតប្រាកដនោះទេក្នុងចំណោមប្រជាជនសរុបចំនួន១.៣០០លាននាក់ ក្នុងប្រទេសចំនួន៥៤ នៃទ្វីបអាហ្វ្រិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian និយាយថា ការសម្រេចចិត្តរបស់អាមេរិកបង្ហាញពីឯកតោភាគីនិយម និងថា ការដកខ្លួនរបស់អាមេរិកនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងសាកលប្រឆាំងការរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសេនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍ។
បាតុករបានចេញមកតវ៉ា ក្រោយប្រធានាធិបតីលោក Aleksandar Vucic បានប្រកាសកាលពីថ្ងៃអង្គារថា នឹងដាក់បម្រាមគោចរនៅចុងសប្តាហ៍ ក្រោយករណីស្លាប់ក្នុងមួយថ្ងៃបានកើនដល់ ១៣ នាក់ ហើយអ្នកឆ្លងកូវីដ១៩ថ្មីក្នុងមួយថ្ងៃកើនដល់ជិត ៣០០ នាក់។
សហជីពគិលានុបដ្ឋាកជាតិមួយកំពុងតែព្រួយបារម្ភថា បុគ្គលិកពេទ្យទាំងនោះនឹងត្រូវប្រើប្រាស់ឧបករណ៍ការពារខ្លួនដែលប្រើហើយឡើងវិញ។
ពលរដ្ឋហុងកុងដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងអាចមានសិទ្ធិរស់នៅនិងធ្វើការក្នុងចក្រភពអង់គ្លេសបានរយៈពេល ៥ ឆ្នាំ ដែលកាលពីមុនបានតែ ៦ ខែ តែប៉ុណ្ណោះ។
ជាលើកដំបូងនៅក្នុងប្រទេសរុស្ស៊ី ការបោះឆ្នោតបានប្រព្រឹត្តទៅរយៈពេលមួយសប្ដាហ៍ក្នុងអំឡុងពេលដែលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត