ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កវី ​Louise Glück ​បាន​ទទួល​រង្វាន់​ណូបែល​ខាង​ផ្នែក​អក្សរសាស្ត្រ


រូបឯកសារ៖ លោកស្រី Louise Glück កវី​ជាតិ​អាមេរិកាំង ចូលរួមពិធីប្រគល់ពានរង្វាន់ National Book Awards នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ លោកស្រី Louise Glück កវី​ជាតិ​អាមេរិកាំង ចូលរួមពិធីប្រគល់ពានរង្វាន់ National Book Awards នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

កវី​ជាតិ​អាមេរិកាំង​លោកស្រី ​Louise Glück ​បាន​ទទួល​រង្វាន់​ណូបែល​ខាង​អក្សរសាស្ត្រ។

បណ្ឌិត​សភា​ស៊ុយអែត​បាន​សរសើរ​សំឡេង​កំណាព្យ​ដ៏ច្បាស់​លាស់​ជាមួយ​នឹង​សោភ័ណ​ភាពសាមញ្ញ​ បង្កើត​ជា​លក្ខណ:​ទូទៅ​របស់​មនុស្ស​លោករបស់​លោកស្រី​ Glück។

លោកស្រី ​Glück​ បាន​បោះពុម្ភ​ផ្សាយ​កំណាព្យ​ចំនួន ​១២ ​ហើយ​រង្វាន់​កិត្តិយស​កាល​ពីមុន​របស់​លោកស្រី​មាន​ Pulitzer​ និង​រង្វាន់​ National Book Award។

រង្វាន់​ណូបែល​ខាង​អក្សរសាស្ត្រ​ទើបតែ​បាន​ផ្តល់​ឲ្យ​នៅសប្តាហ៍​នេះ។ ​រង្វាន់​នីមួយ​ៗ​មាន​ទឹក​ប្រាក់​ចំនួន ​១ លាន ​១ សែន​ដុល្លារ។​ នៅ​ថ្ងៃ​សុក្រ​នេះ នឹងមានការ​ប្រកាស​រង្វាន់​ណូបែល​សន្តិភាព។

រង្វាន់ណូបែល​ខាងគីមី​បាន​ត្រូវ​ប្រគល់​ជូន​អ្នក​វិទ្យាសាស្ត្រ​ ២ នាក់​ចំពោះ​ការបង្កើត​នូវ​វិធីកែ​សម្រួលហ្ស៊ែន។​ អ្នកវិទ្យាសាស្ត្រ​ ៣ ​រូប​ បាន​ទទួល​រង្វាន់​ណូបែលខាង​រូបវិទ្យា​ ចំពោះ​ការរក​ឃើញ​របស់​ពួកគេ​ ទាក់​ទិន​នឹង​ចក្រវាល។

អ្នក​វិទ្យាសាស្ត្រ ​៣ នាក់​ទៀត ​បាន​ទទួលរង្វាន់​ណូបែល​ខាងវេជ្ជសាស្ត្រ​រួម​គ្នាចំពោះ​ការរក​ឃើញ​វីរុស​ជំងឺ​ថ្លើម​ប្រភេទ ​C៕

XS
SM
MD
LG