ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជ្រើសរើស​លោក​ស្រី Kamala Harris ធ្វើ​ជា​ដៃគូ​ឈរឈ្មោះ​និង​​ជា​បេក្ខជន​អនុប្រធានាធិបតី​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​​


រូប​ឯកសារ៖ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្វាគមន៍​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​រដ្ឋ Michigan កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្វាគមន៍​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​រដ្ឋ Michigan កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០។

លោក Joe Biden បេក្ខជន​ប្រធានាធិបតីពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ជ្រើសរើស​លោក​ស្រី Kamala Harris​ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​(California) ​ឲ្យ​ធ្វើ​ជា​បេក្ខជន​អនុប្រធានាធិបតី​ជាមួយ​នឹង​លោក។

លោក Biden បាន​សរសេរ​សារ​តាម Twitter កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​មាន​កិត្តិយស​ជា​ខ្លាំង​ក្នុង​ការ​ប្រកាស​ថា​ខ្ញុំ​បាន​ជ្រើស​រើសលោកស្រី Kamala Harris ដែល​ជា​អ្នក​ប្រយុទ្ធ​តស៊ូ​ដើម្បីមនុស្ស​ទន់​ខ្សោយ និង​ជា​មន្ត្រី​រដ្ឋការ​ដ៏​ឆ្នើម​បំផុត​មួយ​របស់​ប្រទេស ឲ្យ​ធ្វើ​ជា​ដៃ​គូឈរ​ឈ្មោះ​ជា​មួយ​ខ្ញុំ។ ជាមួយ​នឹង​លោកស្រី យើងនឹង​យក​ឈ្នះ​លោក​Trump»។

លោកស្រី Harris ធ្លាប់​ឈរ​ឈ្នោះ​ជាបេក្ខជន​ប្រធានាធិបតីសម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ប្រកួត​តទល់​នឹង​លោក Biden ដើម្បី​ដណ្តើម​បេក្ខភាព​របស់​គណបក្ស។

ការ​ជ្រើសរើស​របស់​លោក​នេះ​ធ្វើ​ឲ្យ​លោកស្រី Harris អាយុ​៥៥​ឆ្នាំ ដែលធ្លាប់​ជា​អតីត​ប្រធាន​រដ្ឋអាជ្ញា​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ផង​នោះ ក្លាយ​ជា​ស្ត្រី​អាមេរិកាំង​ស្បែង​ខ្មៅដំបូង និង​ដើមកំណើត​ឥណ្ឌា​ដំបូងដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោកស្រី​មាន​ឪពុក​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​បាន​ធ្វើ​អន្តោប្រវេស្តន៍​ពី​ប្រទេស​ហ្សាម៉ាអ៊ីក (Jamaica) និង​ម្តាយ​ជា​ជន​អន្តោប្រវេស្តន៍​កំណើត​ឥណ្ឌា។ នេះ​បើ​តាម​កាសែត The Washington Post។

XS
SM
MD
LG