ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​មិន​ទាន់​បិទ​ទ្វារ​ទេ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង នៅ​មុខ​កិច្ចប្រជុំ​ទ្វេភាគី​ នៅ​ក្នុង​កិច្ចប្រជុំ G20 នៅ​ក្នុង​ក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង នៅ​មុខ​កិច្ចប្រជុំ​ទ្វេភាគី​ នៅ​ក្នុង​កិច្ចប្រជុំ G20 នៅ​ក្នុង​ក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

លោក Larry kudlow ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​សេតវិមាន បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​បន្ត​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​«ជា​ជោគជ័យ​ដ៏​ធំ​មួយ» ក៏ប៉ុន្តែ លោកទទួល​ស្គាល់​ថា មិន​មាន​សញ្ញាណ​ថា ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​សេដ្ឋកិច្ច​យក្ស​ទាំង​២​នេះ​ ទទួល​បាន​ជោគជ័យ​ភ្លាមៗ​នោះ​ទេ។

​លោក kudlow ​បាន​ប្រាប់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox News Sunday ​ថា «ការ​ចរចា ​នឹង​បន្ត​ធ្វើ​មួយ​រយៈពេល​ធំ»។

លោក​និយាយ​ទៀត​ថា ​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នាចំនួន៩០​ភាគរយ​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មីកាល​ពីដើម​ខែ​ឧសភា​មុនពេល​ការ​ចរចា​បាន​បរាជ័យ​នៅ​ក្នុង​អ្វី​ដែល​បាន​ក្លាយ​ទៅ​ជា​ការ​ជាប់​គាំង​អស់​រយៈ​ពេល​៧​សប្តាហ៍។ លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ​និង​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​ព្រមព្រៀង​គ្នាកាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ប្រទេស ​G20 ​ក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញ។

ក៏ប៉ុន្តែ លោក kudlow បាន​ប៉ាន់ស្មាន​ថា «ចំនួន​១០ភាគរយ​ចុងក្រោយ​បង្អស់​ដែលមិន​ព្រម​ព្រៀងគ្នា ​អាច​ក្លាយ​ជា​ការ​លំបាក​បំផុត» ​ដែល​ជា​បញ្ហា​មិន​អាច​ដោះ​ស្រាយបាន​ដូចជា៖ ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ​ការ​ទាមទារ​របស់​ចិន​ឲ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិកប្រគល់​បច្ចេក​វិទ្យា​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​ប្រើ ការ​គាំ​ទ្ររបស់​រដ្ឋាភិបាល​ចិន​ចំពោះ​ក្រុម​ហ៊ុន​របស់​ខ្លួន​ និង​ការ​លក់​គ្រឿង​បម្លាស់​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​មហាក្រុមហ៊ុន Huawei ​របស់​ចិន។

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ ​បាន​ព្រម​ព្រៀង​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​ប្រធានា​ធិបតី​ចិនស៊ី ​ជីនពីង ​ដើម្បីបន្ធូរ​បន្ថយ​ការ​លក់​គ្រឿង​បម្លាស់​ខ្លះ​ដែល​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei ​របស់​ចិន ​ជា​ការ​ផ្លាស់​នយោបាយ​មួយ​ដែល​សហការី​ខ្លះ​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មិន​យល់​ស្រប ពីព្រោះ​តែ​ពួក​គេបាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន Huawei របស់​ចិន ​អាច​ដាក់​ឧបករណ៍​ស៊ើប​យក​ការណ៍សម្ងាត់​របស់​ចិន​នៅក្នុង​ផលិត​ផល​របស់ពួកគេ​ដែល​លក់​ទៅ​បរទេស។ លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​សហដ្ឋអាមេរិក​មកពី​រដ្ឋ Florida បាន​ហៅ​ការ​សម្រេច​នេះថា «ជា​កំហុស​ប្រកប​ដោយ​មហន្តរាយ»៕

XS
SM
MD
LG