ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ដូណាល់ ​ត្រាំ​ថា នឹងមានការ​យកពន្ធគយ​កាន់​តែ​ច្រើន​ថែម​ទៀត​លើ​ចិន ​បើ​មិនមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទេនោះ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជជែកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្រុងប៉េកាំង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជជែកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្រុងប៉េកាំង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានា​ធិបតី​ត្រាំបាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox Business កាល​ពី​ថ្ងៃ​ពុធ​ថា លោក «នឹង​​យក​ពន្ធគយ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន​ ប្រសិន​បើយើង​មិន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទេ​នោះ»។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​និយាយថា ​លោកនឹង​យក​ពន្ធ​គយ​កាន់​តែ​ច្រើន​ថែម​ទៀត​លើ​ប្រទេស​ចិន ​ប្រសិន​បើ​លោក​និង​ប្រធានា​ធិប​តី​ចិន​លោក​ ស៊ី ​ជីន​ពីង ​មិន​បាន​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នៅ​ពេល​ដែល​លោកទាំងពីរ​ជួប​គ្នា​នៅ​ចុងសប្តាហ៍​នេះទេ។

ប្រធានា​ធិបតី​ត្រាំបាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox Business កាល​ពី​ថ្ងៃ​ពុធ​ថា លោក «នឹងយក​ពន្ធគយ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន​ ប្រសិន​បើយើង​មិន​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទេ​នោះ»។

មេដឹកនាំ​ទាំង២មាន​គម្រោង​ជួប​គ្នា​នៅ​ចុងសប្តាហ៍​នេះ​នៅឯសន្និសីទ​កំពូល​របស់​ប្រទេ​សមាន​សេដ្ឋ​កិច្ច​ជឿនលឿន​ទាំង២០ហៅ​ថា G-20នៅ​ក្រុង​អូសាកា​នៃ​ប្រទេស​ជប៉ុន។ នេះ​ជា​ជំនួប​ទល់​មុខគ្នាមួយ​ទល់នឹង​មួយ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ចរចា​ពាណិជ្ជកម្ម​បាន​បរាជ័យ​កាលពី​ខែ​ឧសភា​មក។

ចាប់តាំង​ពីការ​យក​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​លើក​ដំបូង​មក ​ប្រទេស​ទាំង២បាន​យកពន្ធគយ​ទៅ​វិញ​ទៅមក ​ដោយ​ការ​សងសឹក​ដែលមាន​តម្លៃរាប់​រយ​ពាន់​លាន​ដុល្លារ។

លោក​ប្រធានា​ធិបតី​ត្រាំបាន​និយាយថា ចិនកំពុង​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​នោះ ​ពីព្រោះតែ​សេដ្ឋកិច្ច​របស់​ចិន​កំពុង​ដាំក្បាល។​ លោក​ប្រធានា​ធិប​តី​ត្រាំ​មាន​ប្រសាសន៍ទៀត​ថា ​លោក​មានការ​សប្បាយរីករាយបំផុតដែល​យើងបាន​ស្ថិត​នៅទី​កន្លែងឥឡូវនេះ។

អត្ថាធិប្បាយ​របស់​លោកប្រធានាធិបតី​ត្រាំបាន​កើត​មាន​ឡើង​ប៉ុន្មាននាទី​បន្ទាប់ពី​បណ្តាញ​ទូរទស្សន៍​ខ្សែកាប CNBC បាន​រាយការណ៍​ថា រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​និយាយ​ថា ប្រទេស​ទាំង២​ខិតចូលកាន់​តែ​ជិត​ទៅ​នឹង​ការ​ព្រម​ព្រៀង​គ្នា៕

XS
SM
MD
LG