ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ចិន​ព្រម​ព្រៀង​គ្នា​បន្ត​ការចរចា​ពាណិជ្ជកម្ម


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង​ចាប់ដៃ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​ទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។​
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិនពីង​ចាប់ដៃ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ក្នុង​ទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។​

ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅឯសន្និសីទ​កាសែត​ដ៏​ធំមួយ​នៅឯការបញ្ចប់សន្និសីទ​កំ​ពូលរបស់​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​ទាំង២០​ហៅ​ថា G20 ​នៅ​ក្នុង​ទីក្រុង​អូសាកា​នៃ​ប្រទេស​ជប៉ុន។ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​លោក ​នឹង​បញ្ឈប់​ការដាក់​ពន្ធគយ​បន្ថែម​លើ​ប្រទេស​ចិន​បន្ទាប់​ពី​ជំ នួប​ជាមួយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីង​ដែល​បាន​នាំ​ការចរចា​ដែល​ជាប់​គាំង​មាន​ដំណើរ​ការ​ឡើង​វិញ។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ក៏នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​អាមេរិកាំង​នានា​លក់សំភារៈ​ទៅ​ឲ្យ​ក្រុម​ហ៊ុន Huawei ​ដែល​ជា​មហា​ក្រុម​ហ៊ុន​ទូរ គមនាគមន៍​របស់​ចិន​ដែល​ភ្នាក់​ងារ​ស៊ើប​ការព៍​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ​អាច​គំរាម​កំហែង​សន្តិជាតិ​សហរដ្ឋ​អាមេរិក។

ទៅ​ជាយ៉ាង​ណាក៏ដោយ ​ចិន មិនទាន់​បាន​បន្ធូបន្ថយពីការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​រួច​ហើយ​ដោយ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ​ទេ។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​ប្រាប់​សន្និសីទ​កាសែត​ថា «យ៉ាង​ហោច​ណាស់​សម្រាប់​នៅ​ពេល​ឥឡូវនេះ ​យើង ​មិន​ទាន់​លុប​ចោល​ការ​យកពន្ធគយ​លើ​ទំនិញ​របស់​ចិន​ដែល​នាំ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ទេ»។

លោកប្រធានា​ធិបតី​ត្រាំ ​បាន​និយាយ​នៅ​ក្នុងការ​វាយ​តម្លៃ​ចិន​បន្ទាប់​ពី​អ្វី​ដែល​លោក​ពណ៌​នា​ថា «ជាជំនួប​ដ៏​អស្ចារ្យ» ជាមួយ​ប្រធានា​ធិបតី​ចិន​ស៊ី ​ជីនពីង​នៅ​ខាង​ក្រៅ​សន្និ​សីទកំពូលរបស់​មេដឹកនាំ G20 ​ថា «​ពួកគេ ​នឹងធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ»។

ក្នុង​សុន្ទរកថា​នៅឯចាប់​ផ្តើម​នៃ​ជំនួប ​ប្រធានា​ធិបតី​ចិន​លោកស៊ី និយាយ​ថា«ទាំង ចិន​និង​សហរដ្ឋ​អាមេរិក បាន​ទទួល​ប្រយោជន៍​មក​ពី​កិច្ច​សហប្រតិបត្តិការ​ហើយ​នឹង​ខាត​បង់​នៅ​ក្នុង​ការប្រឈមមុខ​គ្នា។ កិច្ច​សហប្រតិបត្តិការ​និងការ​សន្ទ​នា​មានភាព​ប្រសើរ​ជាង​ការ​រង្គាស​ចិត្ត​គ្នា​និង​ការ​ប្រឈមមុខ​ដាក់​គ្នា»៕

XS
SM
MD
LG