ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេត​វិមាន​កំណ់ត​ផ្លូវ​ដ៏​វែង​ឆ្ងាយ​សម្រាប់​​ឲ្យ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​​ទទួល​បាន​សញ្ជាតិ


ក្រុម​បាតុករ​ជួប​ជុំ​គ្នាដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA នៅ​ខាង​ក្រៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨។
ក្រុម​បាតុករ​ជួប​ជុំ​គ្នាដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA នៅ​ខាង​ក្រៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សេតវិមាន​បាន​ចេញ​ផ្សាយ​សេចក្តី​លម្អិត​នៃ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​កម្មវីធី​សម្រប​សម្រួល​មួយ​អំពី​អន្តោប្រវេសន៍​សម្រាប់​ឱ្យ​ក្រុម​សមាជិក​សភា​ស.រ.អា​.ទទួល​យក​ឬ​មួយ​ច្រាន​ចោល។​

សេចក្តី​លម្អិត​នោះ​បញ្ជាក់​ថា ​ក្រុម​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​១លាន​៨សែន​នាក់​កំពុង​រស់​នៅ​ក្នុង​ស.រ.អា.​ឬ​ហៅ​ថាក្រុម​ Dreamers​ ដែលបាន​ត្រូវ​នាំ​ខ្លួន​មក​កាន់​ប្រទេស​អាមេរិក​ដោយ​ក្រុមគ្រួសារ​ពួក​គេ​នៅ​ពេល​ពួក​គេ​ជា​អនីតិជន​នោះ នឹង​មាន​ផ្លូវ​ដ៍វែង​ឆ្ងាយ​មួយ​សម្រាប់​ឱ្យ​ពួក​គេ​ទទួល​សញ្ជាតិ​អាមេរិកាំងដោយ​មាន​លក្ខខណ្ឌ។​

សម្រាប់​ក្រុម​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ឋិត​នៅ​ក្នុង​ស.រ.អា.​តាម​រយៈកម្មវិធី​ DACAនិង​ពួក​ជន​ឯទៀតៗ​ដែល​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដូច​គ្នា​នេះ​ដែរ​ នឹង​មាន​រយៈ​ពេល​ពី​១០​ទៅ​១២ឆ្នាំ​ដើម្បី​អាច​ទទួល​សញ្ជាតិ​អាមេរិកាំង​ដោយតម្រូវ​ឱ្យ​មាន​ការ​ងារ​ធ្វើ​ ការ​សិក្សា​អប់រំ​និង​ត្រូវ​មានអាកប្បកិរិយា​ខាង​សីលធម​ល្អ​ផង​ដែរ។

ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​សំណើ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ប្រាប់​ពួក​អ្នកកា​សែត​ថា​ ពួក​គេ​គួរ​និយាយ​ប្រាប់​ពួក​ Dreamers ​ថា​«កុំឱ្យ​ព្រួយ​បារម្ភ»។

កម្មវិធី​របស់​សេតវិមាន​អំពី​កំណែ​ទម្រង់​អន្តោប្រវេសន៍​និង​សន្តិសុខ​ព្រំដែន​បាន​ត្រូវ​ផ្សព្វផ្សាយ​ជា​បន្ទាន់​ដោយរដ្ឋាបាល​ ត្រាំ​ គឺបួន​ថ្ងៃ​មុន​ពេល​កំណត់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG