ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​ជាច្រើន​ជំរុញ​កាលកំណត់​កិច្ច​ព្រមព្រៀង DACA​​


លោក Joaquin Castro អ្នក​តំណាង​រដ្ឋ​តិចសាស​ថ្លែង​នៅ​ក្នុង​ហ្វូង​សកម្មជន DREAMer ជាច្រើន​នាក់​នៅ​ Capitol Hill កាលពី​ថ្ងៃសុក្រ​ទី​១៩ មករា ២០១៨។

ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​នៅ​សភា​សហរដ្ឋ​អាមេរិក​អំពី​បញ្ហា​ថវិកា​សហព័ន្ធ​នៅ​សប្តាហ៍​នេះ​បាន​ធ្វើ​ឲ្យ​យុវ​ជន​ក្មេង​ៗ​ដែល​គ្មាន​ក្រដាស​ស្នាម​ត្រឹម​ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​តាម​ផ្លូវ​ច្បាប់​បន្ទាប់​ពី​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​បញ្ចប់​គោល​នយោបាយ​ដែល​ការពារ​ពួកគេ​ខ្លះកុំ​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រ​ទេស​ខ្លួន​វិញ។

​នៅពេល​ដែល​ពេល​កំណត់​ចុងក្រោយ​បង្អស់​សម្រាប់​ការ​បិទទ្វា​រដ្ឋា​ភិបាល​បាន​ខិត​ចូលកាន់​តែ​ជិត ​ពួក​សកម្មជន ​ភាគ​ច្រើន​ដែល​គ្មាន​ក្រដាសស្នាម​រស់​នៅ​ស្រប​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក​នៅខិត​ខំ​ជំរុញ​ច្បាប់​ដែល​នឹង​ជំនួសជនអន្តោ​ប្រវេសន៍​ខុស​ច្បាប់​ដែល​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​នៅជាកូនក្មេង​ឬ DACA ដែល​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ​បាន​អនុញ្ញាត​ឲ្យ​ក្មេង​ជំទង់​ៗ​ដែល​គ្មាន​ក្រដាសស្នាម​ជិត​៨សែននាក់​រស់​នៅនិង​សិក្សា​រៀន​សូត្រ​ឬ​ធ្វើការ​ងារស្រប​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ​ពួកគេ​មិន​អាច​ចូល​សញ្ជាតិ​បាន​ទេ។​ដោយ​មិន​មានការ​កែប្រែច្បាប់​នោះ ពួកគេ​នឹង​ស្ថិត​នៅ​ដោយ​គ្មានការពារ​ខាង​ផ្លូវច្បាប់ ​ពួកគេ​ជាង​១រយ​នាក់នឹង​ត្រឡប់​ទៅកាន់ឋានៈ​ភាព​គ្មាន​ក្រដាសស្នាម​ជារៀងរាល់​ថ្ងៃ​នៅពេល​ដែល​ឯកសារ​ធ្វើ​ការងារ​របស់​ពួកគេ​ផុត​កំណត់។

​ជារៀង​រាល់​សប្តាហ៍ ​ពួក​សកម្មជន​ចំនួន១៥០​នាក់​បាន​គោះទ្វា​របស់​សមាជិក​សភា​តំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដោយ​សង្ឃឹម​ថា​នឹង​បញ្ចុះ​បញ្ចូល​សមាជិកសភាឲ្យ​ដាក់​បញ្ចូល​ការ​ការពារ​សម្រាប់​យុវជន​ក្មេង​ៗ​ដែល​គ្មាន​ក្រដាសស្នាម​ឬ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Dreamers ​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ចំណាយ​ថវិកា​ដែល​ត្រូវបាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ។

លោក Abigail Zapote ​ជា​អ្នក​រៀប​ចំ​បាតុកម្ម​និង​ជាអនុប្រធានរបស់​យុវជន​ក្មេងៗ​នៅ​សម្ព័ន្ធភាព​របស់​ពលរដ្ឋ United Latin American Citizens ​បាន​និយាយថា «យើង​មិនអាច​រង់​ចាំ​តទៅ​ទៀត​ទេ។​ក្រុម​គ្រួសារ​រាប់លាននៅ​ទូទាំង​ប្រទេស​កំពុង​បន្ត​រស់​នៅ​ក្នុង​ការភ័យខ្លាច‍»៕


XS
SM
MD
LG