ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​​​ថ្កោល​ទោស​ការ​បោះឆ្នោត​ «មិន​សេរី​ឬ​យុត្តិធម៌»​ ហើយ​ព្រមាន​រឹត​បន្តឹង​ទិដ្ឋាការ​បន្ថែម


រូប​ឯកសារ៖ អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្ត្រី Sarah Huckabee Sanders។
រូប​ឯកសារ៖ អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្ត្រី Sarah Huckabee Sanders។

សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានកា​ជា​បន្តបន្ទាប់​តប​នឹង​ការ​បោះឆ្នោត​ជាតិ​នេះ​ការ​ដើរថយក្រោយ​​ខាង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​​កម្ពុជា។

សេតវិមាន​កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​នេះ ទើប បាន​ចេញ​សេចក្តីការណ៍មួយ​ថ្កោល​ទោស​ការ​បោះឆ្នោត​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល​នេះ​ ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ និង​ព្រមាន​ចាត់​វិធានការ​ទណ្ឌកម្ម​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ VOA ទើប​បាន​ទទួល​នៅ​មុន​នេះ។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ​នៃ​អ្នក​នាំពាក្យ​សេតវិមាននេះ បាន​បញ្ជាក់​ថា៖

«សហរដ្ឋ​អាមេរិក​សោកស្តាយ​ចំពោះ​ការណ៍​ដែល​ការ​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មិន​មានភាពសេរី ឬយុត្តិធម៌ ហើយ​ខកខាន​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។ ការ​បោះឆ្នោត​ប្រកប​ដោយ​បញ្ហា​នេះ និង​ដែល​បាន​រាំរាំង​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ចម្បង​របស់​កម្ពុជា តំណាង​ឲ្យ​ការ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​បំផុតចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ចារនៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមិទ្ធិផលរបស់​កម្ពុជា​ក្នុង​ការ​លើក​តម្កើង​ការ​សម្រុះសម្រួលខាង​នយោបាយ​និង​កំណើន​សេដ្ឋកិច្ចដែល​មាន​ចាប់​តាំង​ពី​សន្ធិសញ្ញា​ទី​ក្រុង​បារីស​ឆ្នាំ១៩៩១​មក។»

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ព្រមាន​បន្ត​ថា សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការណ៍​ជា​បន្តបន្ទាប់​តប​នឹង​ការ​បោះឆ្នោត​ជាតិ​នេះ​ការ​ដើរថយក្រោយខាង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្សកម្ពុជា ដោយ​បញ្ជាក់​ថា​វិធានការ​ថ្មីៗ​ទៀត​នឹង​រួម​មាន​ការ​ពង្រីកកម្មវិធី​រឹត​ត្បិត​ទិដ្ឋាការចូល​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ប្រកាស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧៕

សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​លម្អិត​របស់​ VOA នៅ​ពេល​ខាង​មុខ។

XS
SM
MD
LG