ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សេត​វិមាន​បញ្ជូន​យោធា​និង​បុគ្គលិក​រដ្ឋ​ទៅ​កោះ Puerto Rico


ជន​​រង​គ្រោះ​ដោយ​ព្យុះ​សង្ឃរា Maria រង់​ចាំ​​ទឹក​ដែល​បូម​ចេញ​ពី​កូន​ព្រែក​នៅលើ​ភ្នំ នៅ​តំបន់ Naranjito កោះ Puerto Rico កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា។ ពលរដ្ឋ​តំបន់​នេះ​ពឹង​អាស្រ័យ​លើ​ទឹក​នេះ​សម្រាប់​ប្រើ​ប្រាស់​ក្រោយ​ពេល​ប្រព័ន្ធ​ទឹក​ត្រូវ​បាន​ខូច​ខាត​ដោយ​ខ្យល់​ព្យុះ។
ជន​​រង​គ្រោះ​ដោយ​ព្យុះ​សង្ឃរា Maria រង់​ចាំ​​ទឹក​ដែល​បូម​ចេញ​ពី​កូន​ព្រែក​នៅលើ​ភ្នំ នៅ​តំបន់ Naranjito កោះ Puerto Rico កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា។ ពលរដ្ឋ​តំបន់​នេះ​ពឹង​អាស្រ័យ​លើ​ទឹក​នេះ​សម្រាប់​ប្រើ​ប្រាស់​ក្រោយ​ពេល​ប្រព័ន្ធ​ទឹក​ត្រូវ​បាន​ខូច​ខាត​ដោយ​ខ្យល់​ព្យុះ។

ពួក​មន្ត្រី​សេតវិមាន​និយាយ​ថា​ កង​កម្លាំង​មួយ​របស់​រដ្ឋ​សហព័ន្ធ​មាន​មនុស្ស​១ម៉ឺន​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ទាហាន​៧​ពាន់​នាក់​ផង​កំពុង​ជួយ​កោះ​ Puerto Rico ​ឱ្យ​ងើប​ចេញ​ពី​ការ​ខ្ទេច​ខ្ទាំ​បណ្តាល​មក​ពី​ខ្យល់​ព្យុះ ​Hurricane Maria។

នាវា​ឈ្មោះ​ Comfort ​នៃ​កង​ទ័ព​ជើង​ទឹក​ស.រ.អា.​ដែល​ជា​នាវា​ពេទ្យ​មាន​១ពាន់​គ្រែ​មាន​មូលដ្ឋាន​នៅ​ក្នុងរដ្ឋ ​Virginia​ នឹង​ចេញ​ដំណើរ​ពី​ប្រទេស​អាមេរិក​ដី​គោក​ទៅ​កាន់​កោះ​នេះនៅ​ថ្ងៃ​សុក្រនេះ។​ លោក ​Tom Bossert ​ទីប្រឹក្សា​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ថា​ នៅ​ពេល​នេះ​កោះ ​Puerto Rico​ មាន​មន្ទីរ​ពេទ្យ​៤៤​មាន​ដំណើរ​ការ​ក្នុង​បណ្តា​មន្ទីរ​ពេទ្យ​ទាំង​អស់​៦៩។

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​តែង​តាំង​លោក​ឧត្តមសេនីយ​ឯក​ Jeffrey Buchanan​ ឱ្យ​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឆ្លើយ​តប​ខាង​យោធា​ទាំង​អស់​នៅ​ក្នុង​កោះ ​Puerto Rico ​ដែល​ជា​ដែន​ដី​មួយ​របស់​ស.រ.អា.។

ពួក​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​រដ្ឋបាល​ លោក​ត្រាំ​ ថា​មិន​បាន​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់​រហ័ស​ដល់​មហន្តរាយ​នេះ​នៅ​ក្រោយ​ខ្យល់​ព្យុះ​សង្ឃរា​នេះ​ ដែល​បាន​បោក​បក់​លើ​កោះ​ Puerto Rico ​កាលពី​ថ្ងៃទី​១៧ខែ​កញ្ញា​ដោយ​បាន​ធ្វើ​ឱ្យ​អាគារ​រលំ​ ផ្តាច់​គមនាគមន៍​និង​ស្ទើរ​តែ​បំផ្លាញ​ប្រព័ន្ធ​អគ្គិសនី​ចាស់​នៃ​កោះ​នេះ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​Bossert ​បាន​ការពារ​រយៈ​ពេល​៨​ថ្ងៃ​រវាង​ការ​ប្រកាស​គ្រា​មាន​អាសន្ន​នៅ​ក្នុង​កោះ​ Puerto Rico ​និង​ការ​តែង​តាំង​មេដឹកនាំ​ម្នាក់​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើឱ្យ​ស្ថានភាព​នៅ​ក្នុង​កោះ​នោះ​ងើប​ឡើង​វិញ៕

XS
SM
MD
LG