ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្យុះ​សង្ឃរា Maria ​បក់​បោក​នៅ​កោះ Puerto Rico ​ដែនដី​សហរដ្ឋ​អាមេរិក


ប្រជាជន​កំពុងដើរ​តាម​ផ្លូវ​ក្បែរ​គំនរ​បាក់បែក​បន្ទាប់ពី​ព្យុះ​សង្ឃរា Maria​ បាន​ឆ្លងកាត់​តំបន់នេះ​ក្នុង​ទីក្រុង​ Guayama កោះ Puerto Rico កាលពី​ថ្ងៃទី​២០ កញ្ញា ២០១៧។

មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​សហរដ្ឋ​អាមេរិក​បា្រប់​ឲ្យ​ដឹងថា ​ព្យុះ​សង្ឃរា Maria​បន្ត​បក់​បោក​នៅ​ផ្នែក​នានា​នៃ​ដែន​ដី Puerto Rico ​ដោយ​មាន​ខ្យល់​ហើយនឹង​ទឹក​ជំនន់យ៉ាង​ខ្លាំងបន្ទាប់​ពី​ព្យុះ​នោះ​បាន​បក់បោក​នោះ​លើ​កោះ​នោះ​កាល​ពី​ថ្ងៃ​ពុធ​ដែល​ជាព្យុះ​ប្រភេទ​ទី៤។

ព្យុះ​សង្ឃរា Maria ​ជា​ប្រភេទ​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​បាន​បក់​បោក​នៅ​ដែនដី Puerto Rico បាន​ត្រូវ​បញ្ចុះ​ជា​ប្រភេទ​ព្យុះ​ទី៣​ដោយ​មាន​ល្បឿន​ខ្យល់អ​ប្បរមា​ប្រហែល​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ព្យុះ​នោះ​កំពុង​បណ្តាល​ឲ្យមានទឹក​ជំនន់​និង​ការ​បាក់​ដី​ភ្លាម​ៗ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​៩នាក់​ស្លាប់​នៅ​ទូទាំង​តំបន់​ការ៉ាអ៊ីប។បន្ទាប់ពី​ព្យុះ​សង្ឃរា Maria ​បាន​បក់​បោកកាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​នៃ​ដែន​ដី Puerto Rico មក មាន​សេចក្តី​រាយការណ៍​ថា ​ទឹក​ជំនន់​យ៉ាង​ខ្លាំងបានលេច​ផ្លូវ​នានាដែល​បាន​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ទន្លេ។

​ការគំរាម​កំហែងទាំង​នោះ​ក៏​បាន​បន្ត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រជុំ​កោះ Virgin ​របស់​ចក្រ​ភព​អង់គ្លេស​នៅពេល​ដែល​ព្យុះ​បាន​ធ្វើ​ចលនាយឺត​ៗ​បន្ទាប់​ពី​បាន​បក់​បោក​នៅ​កោះ St. Croix។

ពួក​អ្នក​ព្យាករណ៍​អាកាស​ធាតុ​រំពឹង​ថា ស្នូល​ព្យុះ​សង្ឃរា​នោះ​នឹង​ចេញពី​កោះ Puerto Rico ហើយ​នឹង​ទៅដល់​កណ្តាល​សមុទ្រ​នៅរសៀល​ថ្ងៃ​នេះ​ដោយក្លាយ​ជា​ព្យុះ​សង្ឃរា​ឆ្ពោះ​ទៅកាន់​សាធារណរដ្ឋ​ដូមីនិក​ Dominican Republic នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ថ្វី​បើ​កម្រិត​ប្រភេទ​របស់​វាបាន​ធ្លាក់​ចុះក៏ដោយ ​ព្យុះ Maria ​នៅ​តែ​ជា​ប្រភេទ​ព្យុះ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៅពេល​ដែល​វា​ខិត​ជិត​ប្រជុំ​កោះTurksនិង​កោះ Caicos ហើយនឹង​កោះ​បាហាម៉ា​ភាគអាគ្នេយ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ស្អែក​នេះ៕

XS
SM
MD
LG