ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​ដែន​ដី Puerto Ricoនៅ​សប្តាហ៍​ក្រោយ


នាងYsamar Figueroa កំពុង​បី​កូន និង​មើល​ទៅ​កម្ទេច​បាក់បែក​នៅ​ក្នុង​សង្កាត់​របស់​គាត់​ដែល​រងគ្រោះ​ដោយសារ​ព្យុះសង្ឃរា Maria នៅ​ដែនដី​កោះ Puerto Rico កាលពី​ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០១៧។
នាងYsamar Figueroa កំពុង​បី​កូន និង​មើល​ទៅ​កម្ទេច​បាក់បែក​នៅ​ក្នុង​សង្កាត់​របស់​គាត់​ដែល​រងគ្រោះ​ដោយសារ​ព្យុះសង្ឃរា Maria នៅ​ដែនដី​កោះ Puerto Rico កាលពី​ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ប្រកាស​ថា ​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ដែនដី Puerto Rico​ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ​បន្ទាប់​ពី​ព្យុះ​សង្ឃរា Maria ​បាន​បំផ្លិចបំផ្លាញ​ដែនដី​ជា​កោះ​នោះ​ប្រហែល​២សប្តាហ៍​មុន។

លោក​ប្រធានា​ធិបតី​ត្រាំ​បានប្រកាស​បន្ទាប់​ពី​និយាយ​ជាមួយ​ពួក​សមាជិក​សភា​ថា «កោះ Puerto Rico ត្រូវ​ការ​ប្រាក់​យ៉ាង​ច្រើន ​ខ្ញុំ​នឹងទៅ​កោះ Puerto Rico​ នៅ​ថ្ងៃអង្គារ ទី​៣ ​ខែតុលា។​ ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ​ហាក់​ដូចជា​ពេល​វេលា​លើក​ដំបូង​ដែល​យើង​អាច​ធ្វើ​ដោយ​មិន​រំខាន​ដល់​ក្រុម​ជួយ​សង្គ្រោះ ​ហើយ​និង​ការ​ខំ​ប្រឹង​ប្រែងលើក​ដំបូង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​មនុស្ស​នៅទី​នោះ»។

សេតវិមាន​បាន​ប្រកាស​ថា ​ខ្លួន​នឹង​បង្កើន​ថវិកា​ដល់​កោះ Puerto Rico ដើម្បី​ជួយ​យក​កម្ទេច​បាក់​បែក​ចេញ​ហើយ​និង​វិធានការ​ការពារ​ក្នុង​គ្រា​អាសន្ន ​រួម​មាន​ជំនួយ​សហព័ន្ធ​សម្រាប់​រយៈ​ពេល​១៨០​ថ្ងៃ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍ទៀត​ថា «ខ្ញុំ​បាន​បញ្ជា​ក្រសួង និង​ទីភ្នាក់ងារពាក់​ព័ន្ធ​ទាំងអស់​ឲ្យ​ជួយ​ក្នុងការ​ខិតខំ​ឆ្លើយតប​ និង​ការ​ស្តារ​ឡើង​វិញ។​ដំណើរ​ការ​ស្តារ​ឡើង​វិញ​នឹង​មាន​ការ​លំបាក​បំផុត។ យើង​នឹងដោះស្រាយ​បញ្ហា​នេះ ​ហើយ​យើង​ដោះ​ស្រាយ​បញ្ហា​នេះ​ទាំងអស់​គ្នា‍»។

លោក Ricardo Rossello អភិបាល​កោះ Puerto Rico ​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ Twitter ថា ​លោក​បាន​ជម្រាប​ប្រធានាធិបតី​ត្រួសៗ​ស្តី​ពី​ស្ថានការណ៍​នៅ​លើ​កោះ​នោះ ​ហើយ​លោក​បាន​ថ្លែង​អំណរ​គុណ​លោក​ប្រធានាធិបតីត្រាំ​ចំពោះ​ការ​ឆ្លើយ​តប​ដ៏​ឆាប់​រហ័ស​របស់​លោក៕

XS
SM
MD
LG