ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បាតុករ​ប៉ាឡេស្ទីន​ល្បី​ល្បាញ​ដែល​ពិការ​​​ម្នាក់​​បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​បាញ់​ចំក្បាល​


រូប​ឯកសារ៖ ក្រុម​អ្នក​កាន់​ទុក្ខ​ប៉ាឡេស្ទីន​លើក​សាក​សព​​សកម្មជន​ Ibrahim Abu Thraya កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ។ លោក​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ៊ីស្រាអែល នៅ​តំបន់​ Gaza។
រូប​ឯកសារ៖ ក្រុម​អ្នក​កាន់​ទុក្ខ​ប៉ាឡេស្ទីន​លើក​សាក​សព​​សកម្មជន​ Ibrahim Abu Thraya កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ។ លោក​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អ៊ីស្រាអែល នៅ​តំបន់​ Gaza។

កំណត់​ត្រា​សុខាភិបាល​របស់​ប្រទេស​ប៉ាឡេស្ទីនបង្ហាញ​ថា​ បាតុករ​ល្បី​ល្បាញ​ម្នាក់​ដែល​ពិការ​និង​ជិះ​រទេះត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​បាញ់​ចំក្បាល​ អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​អ៊ីស្រាអែល​នៅ​ទី​ក្រុង Gaza ​កាល​ពី​ពីរ​សប្តាហ៍​មុន។​

ប៉ុន្តែ​របាយ​ការណ៍​ផ្លូវការ​របស់​មន្ទីរពេទ្យ​និង​ឡាន​ពេទ្យ​ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ​ទទួល​បាន ​មិន​មាន​និយាយ​ថា​ អ្នក​ណា​ជា​អ្នក​បាញ់​សម្លាប់​លោក ​Ibrahim Abu Thraya ​នោះ​ទេ។​

សាក្សី​និយាយ​ថា ​លោក​ត្រូវ​បាញ់​សម្លាប់​ដោយ​ទាហាន​បាញ់​ស៊ីប ​sniper អ៊ីស្រាអែល។ ប៉ុន្តែ​របាយ​ការណ៍​របស់​កងទ័ព​អ៊ីស្រាអែល​និយាយ​ថា​ គ្រាប់​កាំភ្លើង​ពិត​ត្រូវ​គេ​ប្រើ​ប្រឆាំង​នឹង​អ្នក​រៀបចំ​បាតុកម្ម​ តែ​លោក​ Abu Thraya មិន​មែន​ជា​គោល​ដៅ​បាញ់​តម្រង់​ទេ។ របាយ​ការណ៍​នេះ​និយាយ​ថា គេមិន​អាច​សន្និដ្ឋាន​បាន​ថា ​អ្វី​ឬ​អ្នក​ណា​សម្លាប់​គាត់​នោះ​ទេ។ ​

ជនជាតិ​ប៉ាឡស្ទីន​ជា​ច្រើន​ចាត់​ទុក ​Abu Thraya ​ជា​និមិត្ត​រូប​នៃការ​គាប​សង្កត់​របស់​អ៊ីស្រាអែល។​ លោក​ត្រូវ​ពិការ​ជិះ​រទេះ ក្រោយ​ពី​លោក​ពិការ​ជើង​កាល​ពីឆ្នាំ​២០០៨។ ​គ្រួសារ​របស់​លោក​និយាយ​ថា​ លោក​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល​ ពេល​លោក​កំពុង​សង្គ្រោះ​អ្នក​ដទៃ​ដែល​រង​របួស៕

XS
SM
MD
LG