ផ្នែកផ្សាយជាភាសាវៀតណាមនៃវីអូអេ បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាមឈ្មោះ Pham Binh Minh បានជួបជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅក្នុងក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចបីថ្ងៃរបស់លោកក្នុងប្រទេសចិន។
គេបានដកស្រង់ពាក្យសម្តីលោក Pham Binh Minh ដែលបាននិយាយថាប្រទេសវៀតណាមបានចាត់ទុកទំនាក់ទំនរវាងប្រទេសវៀតណាមនិងប្រទេសចិនថាជាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនេះ។ លោកក៏បានសុំដល់ប្រទេសចិនដែរឱ្យប្តេជ្ញាដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងត្បូងតាមរយៈច្បាប់អន្តរជាតិ។
ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់ពាក្យសម្តីលោកនាយករដ្ឋមន្ត្រី Li Keqiang ដែលបានមានប្រសាសន៍ថា ភាគីទាំងពីរគួរអនុវត្តតាមការមូលមតិគ្នាដែលបានត្រូវសម្រេចដោយពួកមេដឹកនាំនៃប្រទេសទាំងពីរ ជំរុញភាពដៃគូរបស់ពួកគេក្នុងវិធីមួយឋិតថេរល្អប្រសើរនិងមានស្ថិរភាព និងឧបត្ថម្ភផ្ចុងផ្តើមសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ លោកបានមានប្រសាសន៍ថា ការរួមគ្នាទាំងនេះមានផលប្រយោជន៍រួមគ្នាច្រើនជាងជម្លោះរវាងប្រទេសចិននិងប្រទេសវៀតណាម៕