ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ស្វាគមន៍​មេដឹកនាំ​វៀតណាម​​ក្នុង​ទស្សនកិច្ច​ផ្សារ​ចំណង​ទាក់ទង


រូបភាព​ឯកសារ៖ ប្រធានាធិបតី​ចិន​​ស៊ី ​ជិន​ពីង ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​កុម្មុនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០១១។​
រូបភាព​ឯកសារ៖ ប្រធានាធិបតី​ចិន​​ស៊ី ​ជិន​ពីង ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​កុម្មុនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ ឆ្នាំ​២០១១។​

នៅ​ថ្ងៃ​អង្គារ​នេះ ​ប្រទេស​ចិន​បាន​ស្វាគមន៍​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​មន្រ្តី​គណបក្ស​កុម្មុយនិស្ត​និង​រដ្ឋ​មន្រ្តី​របស់​គណៈរដ្ឋ​មន្រ្តី​វៀត​ណាមដែល​បំពេញ​ទស្សនៈកិច្ច​ដើម្បី​ផ្សារ​ចំណង​ទាក់​ទង​ បន្ទាប់​ពី​មានភាព​តាន​តឹង​លើ​ការទាម​ទារ​ទឹក​ដី​ក្នុង​សមុទ្រចិន​ខាង​ត្បូង។

ប្រធានា​ធិបតី​ចិន ​ស៊ី ​ជិន​ពីង ​(Xi Jinping) បាន​ស្វាគមន៍​លោក Nguyen Phu Trong ​ប្រធាន​គណបក្ស​កុម្មុនិស្ត​ ដោយ​មានក្បួន​កិត្តិយស​កងទ័ព​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅឯ​មហា​សាលរបស់​ប្រជាជន ​ជា​ទីកន្លែង​របស់​អង្គការ​នីតិ​ប្រតិបត្តិ​នៅ​កណ្តាល​ទីក្រុង​ប៉េកាំង ​បន្ទាប់​ពី​មេដឹកនាំ​ទាំង​២​ធ្វើ​ជា​អធិបតីភាពនៅ​ក្នុង​ការ​ចរចា​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហ​ប្រតិបត្តិការ។

លោក Trong ​ត្រូវ​បានរួមដំណើរបំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​ដោយ​រដ្ឋ​មន្រ្តី​ការ​បរទេស​លោក​ Pham Binh Minhរដ្ឋ​មន្រ្តី​ការពារ​ប្រទេស​លោក​ Phung Quang Thanh ​ហើយ​និង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​លោក​ Tran Dai Quang។

​ការ​តាន​តឹង​បាន​កើន​ឡើង​ខ្ពស់​ ​បន្ទាប់​ពី​ចិន​បាន​ដំឡើង​ការដ្ឋាន​ខួង​ប្រេង​ដ៏​ធំ​មួយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​ទៅ​ នៅ​ជិត​ប្រជុំ​កោះ​មាន​ជម្លោះ Paracel ​ ​ដែល​ត្រូវ​បាន​ទាម​ទារ​ដោយ​ប្រទេស​វៀតណាម​ផង​ដែរ។

បាតុកម្ម​ដ៏​ធំ​ប្រឆាំង​ចិន​ក្នុង​ប្រទេស​វៀត​ណាម ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ចិន​យ៉ាង​ហោច​ណាស់​ក៏​៤​នាក់​ដែរ​ស្លាប់។​ កប៉ាល់​មក​ពី​ប្រទេស​ទាំង​២ ​បាន​ជន្ល​ដាក់​គ្នា​នៅ​ក្នុង​ផ្ទៃ​ទឹក​នៅ​ជុំ​វិញ​ការដ្ឋាន​ខួង​ប្រេង​នោះ ​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​នៃ​ការ​ប្រឈម​ដាក់​គ្នា​ដោយ​អំពើ​ហិង្សា។

ចិន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​វៀត​ណាម​ពីការ​រំលោភ​ទឹក​ដី​របស់​ខ្លួន ​ក៏​ប៉ុន្តែ​បាន​ដក​ការដ្ឋាន​ខួង​ប្រេង​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លា​ចេញ​កាល​ពី​ខែ​កក្កដា ​ដោយ​និយាយ​ថា​ខ្លួន​បាន​បញ្ចប់​បេសកម្ម​របស់​ខ្លួន​ហើយ​ត្រូវការ​ប្រុង​ប្រៀប​សម្រាប់ការ​ចាប់​ផ្តើម​រដូវ​ព្យុះ​សង្ឃរា៕

XS
SM
MD
LG