ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម នឹង​បើក​រោងចក្រ​ផលិត​រថយន្ត​ប្រើ​អគ្គិសនី​ក្នុង​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ កម្មករ ដំឡើង​រថយន្ត​នៅ​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម​ក្នុង​ទីក្រុង Haiphong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩។
រូបឯកសារ៖ កម្មករ ដំឡើង​រថយន្ត​នៅ​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម​ក្នុង​ទីក្រុង Haiphong ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩។

ក្រុមហ៊ុន​ផលិត​រថយន្តវៀតណាម​មួយ​ បាន​ប្រកាស​ពី​គម្រោង​របស់​ខ្លួន ក្នុង​ការ​បង្កើត​រោងចក្រ​មួយ​ក្នុង​រដ្ឋ North Carolina សហរដ្ឋអាមេរិកដើម្បី​ផលិតរថយន្ត​ប្រើថាមពល​អគ្គីសនី ដោយ​សន្យា​ថា នឹងផ្តល់​ការ​ងារ​ឲ្យមនុស្ស​ប្រមាណ​៧.៥០០នាក់។ នេះ បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក្រុមហ៊ុន​វៀតណាមឈ្មោះ VinFast នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ជា​លើក​ដំបូង​របស់​ខ្លូន​ នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​ស្រុក Chatham ភាគ​និរតីនៃ​ទីក្រុង Raleigh ​ក្នុង​រដ្ឋ North Carolina ដោយ​រំពឹង​ថា​ នឹងចាប់​ផ្តើម​ដំណើរ​ការ​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០២៤ ​ខាង​មុខ​នេះ​ ។​ ក្រុម​ហ៊ុន​នេះ​ រំពឹង​ថា​ នឹង​ជួល​កម្មករ ៧.៥០០​នាក់​ ត្រឹម​ឆ្នាំ​២០២៧ និងផ្តល់​ប្រាក់​ខែ​ជា​មធ្យម​ប្រមាណ ​៥១.០០០​ដុល្លារក្នុង​មួយ​ឆ្នាំ។

ក្រុមហ៊ុន​នេះ​ កំពុង​សាង​សង់​រោងចក្រ​នៅ​លើ​ផ្ទៃ​ដីទំហំ​ជិត១ពាន់​ហិកតា ដែល​មាន​ចម្ងាយ​ប្រមាណ៣០​នាទីតាម​រថយន្ត នៅ​ផ្នែក​និរតីនៃ​ទីក្រុង Raleigh របស់​រដ្ឋ North Carolina ​ហើយ​ខ្លួនរំពឹង​ថា​ នឹង​បោះ​ទុន​វិនិយោគប្រមាណ​ ៤ពាន់​ លាន​ដុល្លារ​ ក្នុងការ​សាងសង់​រោងចក្រ​នេះ។​ រោងចក្រ​ផលិត​រថយន្ត​នេះ​ មាន​គម្រោង​ផលិត​រថយន្ត​ដែល​ប្រើ​ថាមពល​អគ្គីសនី​ប្រមាណ​១៥០.០០០​គ្រឿង​ ក្នុងមួយឆ្នាំ។

រដ្ឋ​ North Carolina បានយល់ព្រម​ផ្តល់​ការ​អនុគ្រោះពន្ធ​រាប់​រយលាន​ដុល្លារ​លើ​គម្រោង​នេះ។ ក្រុម​មន្ត្រីរដ្ឋ​និយាយថា​ ក្រុម​ហ៊ុនវៀតណាម​មួយ​នេះ​ ​បាន​ដើរ​រក​ទីតាំងក្នុង​រដ្ឋចំនួន​១២​ ហើយនៅទីបំផុត​ពិចារណា​ទីតាំង​ពីរ មួយនៅ​ក្នុងរដ្ឋ North Carolina និង​មួយ​ទៀតនៅ​ក្នុងទីក្រុង Savannah រដ្ឋ​ Georgia​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG