ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្រវេស​ប្រវាស​បញ្ចៀស​ជម្លោះ​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋ​អាមេរិក​


រូបឯកសារ៖ កម្មករ​រោង​ចក្រ​សម្លៀក​បំពាក់​ Pro Sports នៅ​ខេត្ត Nam Dinh ប្រទេស​វៀតណាម។
រូបឯកសារ៖ កម្មករ​រោង​ចក្រ​សម្លៀក​បំពាក់​ Pro Sports នៅ​ខេត្ត Nam Dinh ប្រទេស​វៀតណាម។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​យល់​ព្រម​នៅ​សប្តាហ៍​នេះ​ផ្តល់​នាវា​ការ​ពារ​ដែន​សមុទ្រ​មួយ​គ្រឿង​ទៀតទៅ​ឲ្យ​វៀតណាម​ ដែល​ប្រទេស​នេះ ​អាច​បង្កើន​ការការ​ពារ​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ចិន។

ក៏ប៉ុន្តែ ​នៅ​ខាង​ក្រោយ​ចំណាត់​ការ​នេះ ​វៀត​ណាម​និង​សហរដ្ឋ​អាមេរិក​កំពុង​ខិត​ខំ​ដោះ​ស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​កាន់​តែ​ធំ​ឡើង​ដែល​បាន​ធ្វើ​ឲ្យ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​មាន​ការ​ភ្ញាក់​ផ្អើល។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបាន​ត្អូញ​ត្អែ​ចាប់​តាំង​ពី​ខែ​មិថុនា​ថា ​សហរដ្ឋ​អាមេរិក​ ​ទិញ​ទំនិញ​ផលិត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​កាន់​តែ​ច្រើន​ឡើង​បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​ពួក​អ្នក​ប្រើ​ប្រាស់​ទំនិញ​ជន​ជាតិ​វៀត​ណាម​ទិញ​មក​ពី​សហរដ្ឋ​អាមេ​រិក។

វៀតណាម​ពឹង​ផ្អែកយ៉ាង​ខ្លាំង​លើ​ការ​នាំ​ចេញ​ការ​ផលិត​ទំនិញ​សម្រាប់​ការ​រីក​លូត លាស់​សេដ្ឋ​កិច្ច​របស់​ខ្លួន​ជាង​៦​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។ ឱនភាព​ពាណិជ្ជកម្ម​នេះបាន​ឡើង​ទៅ​ដល់​ប្រហែល​៤០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ​ដែល​ការិយា​ល័យ​ជំរឿន​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក ​បានហៅ​ថា ​ជា​ឱនភាព​ធំទី​៥​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម។

ពួក​អ្នក​វិភាគ​និយាយ​ថា៖ «ការប្តូរ​ការផលិត​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​ចិន ​ដោយសារ​ការ​យក​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ឥឡូវ​នេះ​ទៅ​ប្រទេស​វៀត​ណាម​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ភ្ញាក់​ផ្អើល»។

លោក ​Rajiv Biswas ​ប្រធានសេដ្ឋ​វិទូ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឯ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ HIS Markit ​និយាយ​ថា៖ «ការ​ព្រួយ​កង្វល់​មក​ពីភាគី​វៀត​ណាម​គឺ​ថា ​សហរដ្ឋ​អាមេរិក អាច​និយាយ​ថា​ មិន​អី​ទេ​ យើង​នឹង​ដាក់​ពន្ធគយ​លើ​ទំនិញ​នាំ​ចេញ​ពី​វៀតណាម»។

លោក​បាន​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា​ វៀត​ណាម​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​នេះ​បាន​ដោយ​ការ​ទិញ​ទំនិញ​ច្រើន​មក​ពី​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG