ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​កូវីដ១៩​សរុប​នៅ​​វៀតណាម​បាន​​កើន​លើស​១.០០០​ករណី


អ្នក​ដំណើរ​ពាក់​ម៉ាស់​កំពុង​តម្រង់​ជួរ​ដើម្បី​ឡើង​ជិះ​យន្ត​ហោះ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ដាណាង ប្រទេស​វៀតណាម កាល​ពី​ខែ​កក្កដា ២០២០។

ចំនួន​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​សរុបនៅ​ក្នុង​ប្រទេស​វៀតណាម​ចាប់​តាំង​ពី​ខែ​មករា​មក ​បាន​កើន​ឡើង​លើស​ចំនួន​១.០០០​ករណី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារអាជ្ញាធរ​បាន​រក​ឃើញអ្នក​ឆ្លង​១៤​នាក់​ទៀត​នៅ​ក្នុង​ថ្ងៃ​នោះ។

ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ឆ្លង​កូវីដ១៩​សរុប ជាប់​ទាក់ទង​នឹង​ការ​ផ្ទុះ​រាតត្បាត​ថ្មីកាល​ពី​ចុង​ខែ​កក្កដា ដែល​មាន​ប្រភព​ចេញ​ពី​ទី​ក្រុង​ឆ្នេរ​សមុទ្រ​ដាណាង នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​វៀតណាម។​

នៅ​ពេល​នេះ​ ចំនួន​សរុប​នៃ​ករណីជំងឺ​កូវីដ​១៩​នៅ​វៀតណាម​បាន​កើន​ដល់​ចំនួន​១.០០៧​នាក់ និង​មនា​អ្នក​ស្លាប់​២៥​នាក់ ដែល​ចំនួន​នេះ​នៅតែ​ជាចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​តំបន់ ដោយ​សារ​វៀតណាម​បាន​ទប់​ស្កាត់​ការ​រាតត្បាត​មុនៗ។ ក្រសួង​សុខាភិបាល​វៀតណាម​បាន​រាយការណ៍​ថា នៅ​ពេល​នេះ​មាន​ពលរដ្ឋ​ជាង​៨៦.០០០​កំពុង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ភាគ​ច្រើន​នៅ​តាម​គេហដ្ឋាន​របស់​ពួក​គេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG