ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ថា ការ​ចម្លង​ជំងឺ​កូវីដ១៩ អាច​គ្រប់គ្រង​បាន​នៅ​តំបន់​ឆ្លង​ដំបូង ប៉ុន្តែ​ឆ្លង​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​


រូបឯកសារ៖ បុគ្គលិកសុខាភិបាលផ្នែកលើកអ្នកជំងឺម្នាក់ដាក់រថយន្តសង្រ្គោះបន្ទាន់ នៅក្រុងដាណាង កាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២០។​

ការ​ផ្ទុះ​រាលដាល​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ឆ្លង​ទៅ​ខេត្ត​ពីរ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ពុធ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​វៀតណាម ខណៈ​ដែល​ក្រុម​ការងារ​ទទួល​បន្ទុក​ជំងឺ​កូវីដ១៩​ នេះ ប្រកាស​ថា ការ​ចម្លង​ជំងឺ​កូវីដ១៩​ អាច​គ្រប់គ្រង​បាន​នៅទីក្រុង​ ដែល​ជំងឺ​នេះ​ផ្ទុះ​ឡើង​ដំបូង។

ការ​តាមដាន​យ៉ាង​ខ្លាំងក្លា​រក​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ១៩ ការ​ធ្វើ​តេស្ត និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​តឹងរ៉ឹង បាន​ជួយ​វៀតណាម​ឲ្យ​អាច​គ្រប់គ្រង​ការ​ចម្លង​ជំងឺ​នេះ​បាន​កាល​ពី​មុន ប៉ុន្តែ​ឥឡូវ​នេះ វៀតណាម​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​ជំងឺ​នេះ​នៅ​ក្នុង​ទីក្រុង​ និង​ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន ១០ បន្ទាប់​ពី​គ្មាន​ករណី​ឆ្លង​ថ្មី​ទាល់តែ​សោះនៅ​ក្នុង​ប្រទេស​អស់​រយៈពេលជាង​បី​ខែ។

ក្រសួង​សុខាភិបាល​វៀតណាម​បាន​បញ្ជាក់​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ពីរ​កាល​ពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី​សរុប​មាន​ចំនួន ៦៧២ ករណី និង​មាន​ករណី​ស្លាប់​ចំនួន ៨៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG