ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា កងកម្លាំង​អាមេរិក​​នៅ​អ៊ីរ៉ាក់​នឹង​បន្ដ​នៅ​ទី​នោះ​តែ​ត្រូវ​ប្ដូរ​តួនាទី


លោក Biden ប្រកាស​អំពី​ការ​ប្ដូរ​តួនាទី​របស់​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នៅ​សេតវិមាន​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mustafa al-Kadhimi។
លោក Biden ប្រកាស​អំពី​ការ​ប្ដូរ​តួនាទី​របស់​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​​ទី២៦ ខែ​កក្កដា ឆ្នាំ​២០២១ ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នៅ​សេតវិមាន​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mustafa al-Kadhimi។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​ថា កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នឹង​បញ្ចប់​កាតព្វកិច្ច​ប្រយុទ្ធ​របស់​ពួកគេ​ត្រឹម​ចុង​ឆ្នាំ​នេះ។

លោក Biden ប្រកាស​អំពី​ការ​ប្ដូរ​តួនាទី​របស់​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នៅ​សេតវិមាន​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mustafa al-Kadhimi។

លោក Biden បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ថា​តើ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់​ក្នុង​ចំណោម​កងកម្លាំង​ប្រមាណ ២.៥០០ នាក់​នឹង​បន្ដ​នៅ​ទីនោះ​នោះ​ទេ។

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ខែ​មេសា​ដើម្បី​ផ្លាស់ប្ដូរ​បេសកកម្ម​របស់​កងកម្លាំង​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០១៥ និង​បាន​ផ្ដោត​ទៅ​លើ​ការ​ហ្វឹកហ្វឺន​និងការ​ផ្ដល់​ប្រឹក្សា​ក្នុង​ការ​ជួយ​ដល់​កងកម្លាំង​សន្ដិសុខ​របស់​អ៊ីរ៉ាក់​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ​ចំពោះ​ការ​បញ្ចប់​ដំណើរ​អន្តរកាល​នេះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់ ក្រោយ​ពី​មាន​កិច្ចប្រជុំ​បច្ចេកទេស​រួច​មក ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ថា៖ «ទំនាក់ទំនង​ផ្នែក​សន្ដិសុខ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ប្ដូរ​ទៅ​ជា​ការ​ហ្វឹកហ្វឺន ការ​ផ្ដល់​ទីប្រឹក្សា ការ​ជួយ​និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​វិញ​ទាំងស្រុង ហើយ​ថា​នឹង​គ្មាន​កងកម្លាំង​សហរដ្ឋ​អាមេរិក​ក្នុង​តួនាទី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ ចាប់​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ត​ទៅ»៕

XS
SM
MD
LG