ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អាមេរិក​ត្រៀម​ធ្វើការ​សាក​ល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​


ប្រព័ន្ធការពារ​មីស៊ីល THAAD ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទីតាំង​ក្នុង​រដ្ឋ Alaska សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១៧ ខែ កក្កដា ឆ្នាំ​២០១៧។
ប្រព័ន្ធការពារ​មីស៊ីល THAAD ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទីតាំង​ក្នុង​រដ្ឋ Alaska សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១៧ ខែ កក្កដា ឆ្នាំ​២០១៧។

​កងទ័ព​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​ត្រៀម​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD ម្តង​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង។ ​

លោក ​Jeff Davis ​អនុសេនីយ៍​ឯក​កង​នាវា ​និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ការ​សាក​ល្បង​នេះ​ប្រព័ន្ធ​ការពារ​មីស៊ីលរបស់​យោធា​ស.រ.អា.នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នៅ​រដ្ឋ​ Alaska​ដែល​នៅ​ភាគឦសាន​សហរដ្ឋ​អាមេរិក។ ​លោក​និយាយ​ថា ​ការសាក​ល្បង​នេះ​គឺជា​វិធានការ​ដែល​ធ្វើ​ជា​ធម្មតា​ដើម្បី​បញ្ជាក់​ថា ​ប្រព័ន្ធ​នេះ​ដំណើរ​ការ​ត្រឹម​ត្រូវ។ ​

ក្នុង​សារ​ថ្លែង​ទៅ​កាន់​កង​នាវាមុជទឹក​ សេចក្តី​ថ្លែង​ការ​របស់​កង​នាវា​ស.រ.អា.​ U.S. Coast Guard ​ឲ្យដឹង​ថា​ ការ​សាក​ល្បង​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍​ ហើយ​បាន​ណែនាំ​ឲ្យ​កប៉ាល់​នានា​ចេញ​ពី​តំបន់​នេះ​ ចន្លោះ​កោះ ​Kodiak Island ​រដ្ឋ Alaska ​និង​រដ្ឋ Hawaii៕​

XS
SM
MD
LG