ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​និយាយ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​ដោយ​ជោគជ័យ


នេះ​ជា​រូបភាព​ដែល​កាត់​ចេញ​ពី​វីដេអូ​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។
នេះ​ជា​រូបភាព​ដែល​កាត់​ចេញ​ពី​វីដេអូ​នៃ​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ខ្លួន​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យនូវ​កាំ​ជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​មួយ​គ្រឿង។​ ប្រទេសនេះ​បានស្វះ​ស្វែង​ជា​យូរ​មក​ហើយ​ដើម្បី​ធ្វើ​ឱ្យ​មាន​សមត្ថភាព​នេះ​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ការ​ដើម្បី​អភិវឌ្ឍ​បច្ចេកទេស​ជា​ចាំបាច់​សម្រាប់​បាញ់គ្រាប់បែក​បរមាណូ​មួយ​គ្រាប់​មក​កាន់​ស.រ.អ.​ដី​គោក។​

សេចក្តី​ប្រកាស​មួយ​តាម​ទូរទស្សន៍​រដ្ឋ​បាន​និយាយ​ថា​កាំជ្រួច​មីស៊ីល​នេះ​ហោះ​បាន​៣៩នាទី​ហើយ​បាន​ហោះ​ដល់​កម្ពស់​២ពាន់៨រយគ.ម.។

តួ​លេខ​ទាំង​នេះ​សឹង​តែ​ដូចគ្នា​នឹង​តួលេខ​ផ្តល់​ឱ្យ​ដោយ​កងយោធា​នៃ​ស.រ.អា. ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​ខ្លី ក្រោយ​ពី​ការ​បាញ់​បង្ហោះ​ពិសោធន៍​នេះ​បាន​បញ្ចប់​ជាមួយ​កាំជ្រួច​មីស៊ីល​នេះ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។​

ទីបញ្ជាការ​យោធា​ស.រ.អា.​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ពណ៌នា​កាំ​ជ្រួច​មីស៊ីល​មាន​ពាក់ព័ន្ធ​នេះ​ថា​ជា​កាំជ្រួច​មីស៊ីល​ផ្លោង​មាន​វង់ប្រតិបត្តិការ​មធ្យម។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Moon Jae-in បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​លោក​បាន​សន្និដ្ឋាន​ថា​វា​ជា «កាំជ្រួច​មីស៊ីល​ផ្លោង​មាន​វង់​ប្រតិបត្តិការ​មធ្យម» ក៏​ប៉ុន្តែ​នៅ​តែ​ប្រុងប្រៀប​ក្នុង​ករណី​ដែល​វា​ជា​កាំជ្រួច​មីស៊ីល​ផ្លោង​អន្តរទ្វីប​ហៅ​កាត់​ថា​ ICBM។​

លោក Moon បាន​មានប្រសាសន៍​ថា​ «ប្រសិន​បើ​កាំជ្រួច​មីស៊ីល​នេះ​ជា​ ICBM យើង​នឹង​មានវិធានការ​សមស្រប»។ លោក​បាន​និយាយ​បន្ថែម​ថា​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង «ចាត់​ការ​ដាច់​ណាត់​ជា​មួយ​ការ​បង្ក​រឿង​ដោយ​កូរ៉េ​ខាង​ជើង» ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគមន៍​អន្តរជាតិ។

ការ​ឆ្លើយតប​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump ដល់​ការ​បាញ់បង្ហោះ​ពិសោធន៍​កាំជ្រួច​មីស៊ីល​នេះ​ធ្វើ​ឡើង​តាម Twitter ដែល​លោក​បាន​អំពាវ​នាវ​ជា​ថ្មី​ដល់​ប្រទេស​ចិន​ឱ្យ​ប្រើ​គោលជំហរ​របស់​ខ្លួន​ជា​សម្ព័ន្ធមិត្ត​សំខាន់​បំផុត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ដាក់​ឥទ្ធិពល​ខ្លួន​លើ​ប្រទេស​នេះ៕

XS
SM
MD
LG