ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​នៅ​ក្នុង​ការ​សាកល្បង​មួយ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក


ប្រព័ន្ធ​ចាប់​មីស៊ីល THAAD ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ក្នុង​ពេល​ធ្វើ​តេស្ត​មួយ​ ដោយ​ទីភ្នាក់ងារ​ការពារ​កាំជ្រួច​មីស៊ីល​របស់​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ប្រកប​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​មីស៊ីល​ដែល​បាញ់​ចូល​មក។ ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យមាន​ភាព​ល្អ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​របស់​ខ្លួនប្រឆាំង​នឹង​ការគំរាម​កំហែង​នៃ​ការ​បាញ់​បង្ហោះ​សាកល្បង​នៃ​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយកូរ៉េ​ខាង​ជើង​ និង​ដែល​អាច​បាញ់​ដល់​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ​ការ​ពារ​កាំជ្រួច​មីស៊ីល​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ការ​សាក​ល្បង​របស់​ខ្លួន​ថា ​ខ្លួន​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​ចេញ​ពី​យន្តហោះ​ចម្បាំង​នៅ​ភាគ​ខាង​ជើង​កោះ​ហាវ៉ៃ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ទីភ្នាក់ងារ​នោះ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ​ប្រព័ន្ធការពារ​កាំជ្រួច​មីស៊ីល (THAAD) នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ភាគ​ឦសាន្ត​បាន​ដឹង ​តាម​ដាន​ ហើយ​បាញ់​ទម្លាក់​ទីដៅ​នោះ។

ការ​សាកល្បង​នោះ​ជា​លើកទី​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារកាំ​ជ្រួច​មីស៊ីល (THAAD) ​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​អន្តរ​ទ្វីប​វង់​ប្រតិបត្តិការ​មធ្យម ​ដែល​មាន​ល្បឿន​លឿន​ជាង​ និង​មាន​ការ​លំបាក​បាញ់​ជាង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ជិត។

ទីភ្នាក់ងារ​ការពារ​កាំជ្រួច​មីស៊ីល​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ការ​បង្ហាញ​ប្រកប​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល (THAAD) ប្រឆាំង​នឹង​ការ គំរាម​កំហែង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដោយ​កាំជ្រួច​មីស៊ីល​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ជុំ​វិញ​សាកល​លោក​ហើយ​និង​រួមវិភាគទាន​ដល់​ស្ថាបត្យកម្ម​យុទ្ធសាស្ត្រ​ដ៏​ធំទូលាយ​មួយ៕

XS
SM
MD
LG