ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩​ឆ្លង​ដល់​មនុស្ស​ជាង​១៩​លាន​នាក់ ​ដោយ​សហរដ្ឋ​អាមេរិក​បន្ត​​នាំ​មុខ


រូបឯកសារ៖ គ្រូៗ ពិនិត្យ​មើល​កំដៅខ្លួន​របស់​សិស្ស​មុន​អនុញ្ញាត​ឲ្យ​ចូល​ជំរំ​រដូវ​ក្តៅ STEM នៅ​វិទ្យាល័យ Wylie ក្នុង​ទីក្រុង Wylie រដ្ឋតិចសាស កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ប្រធាន​មន្ទីរ​អប់រំ​តំបន់​ថា​ បុគ្គលិក​សាលា​ បាន​ប្រឹងប្រែង​ដើម្បី​បង្កើត​បរិយាកាស​មាន​សុវត្ថិភាព​ក្នុង​សាលា ហើយ​រូបថត​ដែល​ត្រូវ​បង្ហោះ​នោះ ​ជា​ច្រក​ផ្លូវ​ដែល​សិស្ស​អាច​ដើរ​ទ្វេ​ទិស​ដើម្បី​បន្ថយ​រយៈ​ពេល​ធ្វើ​ដំណើរ​ប៉ុណ្ណោះ។

ជំងឺ​រាតត្បាត​កូវីដ១៩​ បន្ត​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ដោយ​ត្រឹម​ថ្ងៃ​សុក្រនេះ វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​នេះ បាន​ឆ្លង​ដល់​មនុស្ស​ជាង​១៩,១​លាន​នាក់​ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បន្ត​នាំ​មុខ​ខាង​ចំនួន​អ្នក​ឆ្លង​សរុប​ ដោយ​មាន​ចំនួន​ជិត​៤,៩​លាន​នាក់ ហើយទី​ពីរ​ គឺ​ប្រទេស​ប្រេស៊ីល ដែល​មានអ្នក​ឆ្លង២,៩​លាន​នាក់ និង​បន្ទាប់​គឺ​ប្រទេស​ឥណ្ឌា​ ដែល​មាន​អ្នក​ឆ្លង​បាន​កើន​លើស​២​លាន​នាក់។

នៅ​សហរដ្ឋ​អាមេរិក សិស្ស​ម្នាក់នៅ​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​រដ្ឋ Georgia ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​គេ​ផ្អាកការ​សិក្សា ក្រោយ​ពី​សិស្ស​នោះ ​បាន​បង្ហោះ​រូបថត​តាម​អនឡាញ​ ដែល​បង្ហាញទិដ្ឋភាព​ចង្អៀត​ណែនណាន់​តាន់តាប់​នៅ​តាម​ច្រក​ផ្លូវ​ក្នុង​អគារ​ដោយ​សិស្ស​ភាគ​ច្រើន​ មិន​បាន​ពាក់​ម៉ាស់។

សិស្សានុសិស្ស​ និង​បុគ្គលិក​សាលា​ មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុង​បរិវេណ​សាលា​ទេ ប៉ុន្តែ​ អ្នក​ជំនាញ​ម្នាក់ក្នុង​រដ្ឋ​នេះ​និយាយ​ថា ​រូបភាព​នេះ​បង្ហាញ​ថា ​ស្ថានភាព​ក្នុង​វិទ្យាល័យ​នេះ នឹង​ប្រាកដ​ក្លាយជា​កន្លែង​ចម្លង​កូវីដ១៩។

ប្រធាន​មន្ទីរ​អប់រំ​តំបន់​ថា​ បុគ្គលិក​សាលា​ បាន​ប្រឹងប្រែង​ដើម្បី​បង្កើត​បរិយាកាស​មាន​សុវត្ថិភាព​ក្នុង​សាលា ហើយ​រូបថត​ដែល​ត្រូវ​បង្ហោះ​នោះ ​ជា​ច្រក​ផ្លូវ​ដែល​សិស្ស​អាច​ដើរ​ទ្វេ​ទិស​ដើម្បី​បន្ថយ​រយៈ​ពេល​ធ្វើ​ដំណើរ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អភិបាល​រដ្ឋ​ Ohio លោក Mike DeWine បាន​លុប​ចោល​ភា្លមៗ​គម្រោង​ជួប​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​បាន​មក​ទស្សនា​រដ្ឋ​នេះ ក្រោយ​ពីលោក DeWine ទទួល​ដំណឹង​ថា ​លោក​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ថា​មាន​កូវីដ១៩។ ប៉ុន្តែ​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ដដែល លោក​បាន​ធ្វើ​តេស្ត​សុក្រឹត្យ​ជាងមួយ​ទៀត​ដែល​បង្ហាញ​ថា លោក​មិន​មាន​កូវីដ១៩​ទេ។

បើ​តាម​សាកលវិទ្យាល័យ Johns Hopkins កាល​ពី​ថ្ងៃ​ប្រហស្បតិ៍ សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​កើន​ឡើង​រហូត​ដល់​ជាង​២.០០០​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​មក។

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ ជំងឺ​កូវីដ១៩​ បាន​សម្លាប់​មនុស្ស​ជាង១៦០.០០០​នាក់ ​នៅ​សហរដ្ឋ​អាមេរិក​ និង​ជាង​៧១៥.០០០​ នៅ​ជុំវិញ​ពិភពលោក៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG