ក្រសួងការបរទេសស.រ.អា.និយាយថា ទិដ្ឋាការតិចជាង៦ម៉ឺនច្បាប់ដែលត្រូវលុបចោល ដោយសារបទបញ្ជានីតិប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាមការធ្វើដំណើរពីប្រទេសចំនួន៧ដែលកាន់សាសនាឥស្លាមភាគច្រើន។
តួលេខនេះខុសពីតួលេខចេញកាលពីមុនដោយក្រុមមេធាវីនៃក្រសួងយុត្តិធម៌ដែលនិយាយថា ទិដ្នាការជាង១០ម៉ឺនត្រូវដកចេញវិញ ក្រោយពីអ្នកកាន់ទិដ្ឋាការនោះត្រូវហាមឃាត់មិនឲ្យធ្វើដំណើរមកស.រ.អា.។
ក្រសួងការបរទេសនិយាយថា តួលេខរបស់ក្រុមមេធាវីខ្ពស់គឺដោយសារវាបូកបញ្ចូលទិដ្ឋាការការទូត និងទិដ្ឋាការប្រទេសភេទផ្សេងទៀត ដែលត្រូវដកចេញពីបម្រាមក្នុងការធ្វើដំណើរនេះហើយ។
បទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំហាមអ្នកកាន់ទិដ្ឋការមកពីប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី ស៊ូដង់ សូម៉ាលី លីប៊ី និង យេម៉ែន។ លោកនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋអាមេរិកាំងប្រឆាំងនឹងភេរវកម្ម៕