ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ដូណាល់ ​ត្រាំ​ ផ្តោត​លើ​គោល​នយោបាយ​អាកាសធាតុ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​កាន់​តំណែង​របស់​លោក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ National Prayer Breakfast កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ National Prayer Breakfast កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​មិន​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ដើម្បី​ធ្វើ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​គោល​នយោបាយ​អាកាសធាតុ​របស់​សហរដ្ឋ​អាមេរិក​​ដោយ​បាន​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​សាងសង់​បំពង់​បង្ហូរ​​ប្រេង​២។

​ចំណាត់ការ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ការ​ខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ត្រាំ​ដើម្បី​កែប្រែ​គោល​នយោបាយ​របស់​អតីត​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា​ ដែល​បាន​យក​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ជា​អាទិភាព​កំពូល។ បទបញ្ជា​ដែល​លោក​ត្រាំ​ចុះ​ហត្ថលេខា​ធ្វើ​ឲ្យ​មាន​បំពង់​បង្ហូរ​ប្រេង​២​ឡើង​វិញ​ដែល​លោក​អូបាម៉ា​បាន​លុប​ចោល​ ព្រោះ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ។ លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំថ្លែង​ថា៖ «ចាំ​មើល​ថា​តើ​យើង​ស្ថាបនា​បំពង់​បង្ហូរ​ប្រេង​បាន​ទេ។ មាន​ការងារ​២ម៉ឺន៨ពាន់​ការងារ‍»។

វា​ជា​ការ​កែប្រែ​មួយ​ចាប់​តាំង​ពី​ប្រធានាធិបតី​ថ្មី​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​មក។

​សេតវិមាន​សម័យ​លោក​អូបាម៉ា ​បាន​ដាក់​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ជា​បញ្ហា​ចម្បង​នៅ​លើ​គេហទំព័រ។​ ការណ៍​នេះ​បាន​ផ្លាស់​ប្តូរ​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង។ ផែន​ការ​ថាមពលអាមេរិក​មុន​របស់​លោក​ត្រាំ​ឥឡូវ​នេះស្ថិត​លើ​គេ​ដោយ​មាន​ការ​សន្យាលុប​ច្បាប់​អាកាសធាតុ​របស់​លោក​អូបាម៉ា។ លោកស្រី Cathy Collentine នៃ​អង្គការ​ Sierra Club ​បាន​និយាយ​ថា៖ «ការ​ដែល​រដ្ឋបាល​ដក​សេចក្តី​ព្រាង​ស្តី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ចេញ​ពី​គេហទំព័រ​លោក ​ជា​ការ​កង្វល់។​ យើង​ដឹង​ថា ​ការណ៍​នេះ​មិនធ្វើ​ឲ្យការ​ផ្លាស់​ប្តូរអាកាស​ធាតុ​រលាយ​បាត់​ទេ‍»។

ព័ត៌មាន​ឲ្យ​ដឹង​ថា ​រដ្ឋបាល​ថ្មី​បាន​បញ្ជា​ឲ្យ​ផ្អឹប​ប្រាក់​ និង​កិច្ច​សន្យា​នៃទីភ្នាក់ងារ​បរិស្ថាន ​បញ្ឈប់​ការ​ទាក់ទង​ពី EPA ហើយ​អាច​បិទ​គេហទំព័រ​ស្តី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​របស់​ទីភ្នាក់ងារ​នោះ។

អ្នកនាំ​ពាក្យ​សេតវិមាន លោក Sean Spicer​ ថា​ពួក​មន្រ្តី​កំពុង​ស៊ើបអង្កេត​រឿង​នេះ។ អ្នកនាំ​ពាក្យ​សេតវិមាន​ លោក​ Sean Spicer ថ្លែងថា៖ «ខ្ញុំ​គិត​ថា គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ។ពេល​ផ្លាស់​ប្តូរ​រដ្ឋបាល យើង​នឹង​ពិនិត្យគោលនយោបាយ​ឡើង​វិញ។ ប៉ុន្តែ ​ពាក់ព័ន្ធសំណួរ​លោក​ ខ្ញុំ​មិន​មាន​ព័ត៌មាន​ទេ‍»។

អ្នក​គាំទ្រ​លោក​ត្រាំ​ចង់​បូម​ប្រេង​ និង​ឧស្ម័ន​ក្នុង​ស្រុក​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច។ លោក​ និង​គណ:រដ្ឋ​មន្រ្តីលោក​មាន​ការ​មន្ទិល​សង្ស័យ​ពី​វិទ្យាសាស្រ្ត​នៃ​ការ​ផ្លាស់ ​ប្តូរ​អាកាស​ធាតុ​នេះ។

ក្រុម​បរិស្ថាន​គិត​ថា រដ្ឋបាល​ថ្មី​បន្ធូរ​ការ​ការពារ​បរិស្ថាន។ ហើយ​ពួកគេ​ត្រៀម​ប្រឆាំង។

ប្រែសម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG