ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ​បង្កើន​ល្បឿន​ការផ្តល់​អាជ្ញាបណ្ណ​ដឹក​ជញ្ជូន​កាំភ្លើង​ គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​កាន់​កាំភ្លើង​យន្ត​ធុន​ធ្ងន់​នៅ​ទីតាំង​ជួរ​មុខ​ក្នុង​តំបន់ Luhansk ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ចន្ទ ទី៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (AP)

សហរដ្ឋ​អាមេរិក កំពុង​ដំណើរការ​ដ៏​ឆាប់​រហ័ស​ទៅតាម​សំណើ​មកពី​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​នាំចេញ​កាំភ្លើង​និង​គ្រាប់​រំសេវ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​អាមេរិកាំង កំពុង​ប្រមូល​អាវុធ​សម្រាប់​អ៊ុយក្រែន ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់​លោក​ឲ្យ​ការពារ​ប្រទេស​ចេញផុត​ពី​ការឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី​ហើយ​បាន​សន្យា​ផ្តល់​អាវុធ​ដល់​ពួកគេ។

ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ខ្លួនបាន​ដាក់​ការត្រួត​ពិនិត្យ​ការនាំចេញ​អាវុធ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី«បន្ថយ​សមត្ថភាព​របស់​រុស្ស៊ី​ក្នុងការ​បន្ត​ការឈ្លានពាន​ខាង​យោធា​របស់​ខ្លួន» ហើយ​ពលរដ្ឋ​អាមេរិកាំង ត្រូវ​មើល​បទបញ្ញតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​ថាតើ​អាជ្ញាប័ណ្ណ​នេះ ត្រូវការ​ដែរ​ឬទេ​ដើម្បី​ដឹកជញ្ជូន​អាវុធ​ទាំង​នោះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG