ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​រៀបចំ​មីស៊ីល​បាញ់​លើ​ស្មា​ប្រភេទ FIM-92 ដែល​ផលិត​នៅ​អាមេរិក និង​ជំនួយ​យោធា​ដទៃទៀត​​ដែល​ដឹក​ជញ្ជូន​ពី​ប្រទេស​លីទុយអានី នៅ​អាកាសយានដ្ឋាន​ Boryspil ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​រៀបចំ​មីស៊ីល​បាញ់​លើ​ស្មា​ប្រភេទ FIM-92 ដែល​ផលិត​នៅ​អាមេរិក និង​ជំនួយ​យោធា​ដទៃទៀត​​ដែល​ដឹក​ជញ្ជូន​ពី​ប្រទេស​លីទុយអានី នៅ​អាកាសយានដ្ឋាន​ Boryspil ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន អាជ្ញាធរ​បាន​ដាក់​បម្រាម​គោចរ​មួយ​ថ្ងៃ​មួយ​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​កង​កម្លាំង​រុស្ស៊ី​បាន​ចូល​ទៅ​ដល់​ទីក្រុង។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្វះស្វែង​ធានា​ចំពោះ​ប្រជាពលរដ្ឋ​របស់​លោក​ថា លោក​នៅតែ​ស្ថិត​នៅក្នុង​រដ្ឋធានី​កៀវ និង​បាន​ស្នើ​ប្រជាពលរដ្ឋ​ឱ្យ​នៅ​បន្ត​នៅក្នុង​រដ្ឋធានី​និង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Zelenskyy បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅ​ទីនេះ។ យើង​នឹង​មិន​ដាក់​អាវុធ​ចុះ​ទេ។ យើង​នឹង​ការពារ​ប្រទេស​របស់​យើង ដោយសារតែ​អាវុធ​របស់​យើង​គឺ​ការពិត ហើយ​ការពិត​របស់​យើង​គឺ​ថា នេះ​គឺជា​ទឹកដី​របស់​យើង ប្រទេស​របស់​យើង កូនចៅ​របស់​យើង។ យើង​នឹង​ការពារ​ទាំងអស់​នេះ»។
លោក Zelenskyy បាន​បង្រួបបង្រួម​ពលរដ្ឋ​អ៊ុយក្រែន​ឱ្យ​គាំទ្រ​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA របស់​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក William Taylor។

ទាហាន​អ៊ុយក្រែន​ពិនិត្យ​មើល​យានយន្ដ​យោធា​មួយ​គ្រឿង បន្ទាប់​ពី​ប្រយុទ្ធ​គ្នានៅ​ភទី​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ២០២២។​ (AP Photo/Marienko Andrew)
ទាហាន​អ៊ុយក្រែន​ពិនិត្យ​មើល​យានយន្ដ​យោធា​មួយ​គ្រឿង បន្ទាប់​ពី​ប្រយុទ្ធ​គ្នានៅ​ភទី​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ២០២២។​ (AP Photo/Marienko Andrew)

លោក Taylor បាន​និយាយ​ថា៖ «លោក [Zelenskyy] បាន​ឈាន​ទៅមុខ ងើប​ឡើង ដឹកនាំ​ប្រទេស​របស់​លោក។ ប្រជាពលរដ្ឋ​គាំទ្រ​លោក​ពី​ក្រោយ។ ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ទាំង​សង្គម​ស៊ីវិល និង​ទាំង​យោធា គឺ​ពិតជា​មាន​មោទនភាព​ដែល​លោក​បាន​ដឹកនាំ»។

ស្រប​ពេល​នេះ​ដែរ កាលពី​ថ្ងៃ​សៅរ៍ អ្នក​តវ៉ា​ប្រឆាំង​សង្គ្រាម​រាប់​រយ​នាក់​ដែល​មិន​ខ្លាច​ការ​ចាប់ខ្លួន បាន​តវ៉ា​នៅក្នុង​ទីក្រុង Yekaterinburg និង​ទីក្រុង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បន្ទរ​ពាក្យ​ថា «មិន​ត្រូវការ​សង្គ្រាម!»។

រឿង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ចាញ់​ភាគី​ផ្នែក​ព័ត៌មាន​សាធារណៈ​នៃ​សង្គ្រាម​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់ប្រាប់ VOA របស់​លោក Bill Browder នៃ​យុទ្ធនាការ​យុត្តិធម៌ Magnitsky សាកលលោក (Global Magnitsky Justice Campaign)។

លោក Browder ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ ប្រទេស​ធំៗ​ទាំងអស់​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក Putin ហើយ​ប្រជាពលរដ្ឋ​រុស្ស៊ី​មិន​សប្បាយចិត្ត​នឹង​រឿង​នេះ​ទេ។ យើង​ឃើញ​មាន​បាតុកម្ម​បន្ត​ធ្វើ​នៅក្នុង​ប្រទេស​រុស្ស៊ី។ អ្នក​ការពារ [លោក Putin] ទាំងអស់​នៅ​បស្ចិម​ប្រទេស អ្នក​ដែល​លោក Putin បាន​បណ្ដុះ​និង​ចំណាយ​ប្រាក់​ទៅលើ​ទាំងអស់ គឺ​បាន​បោះបង់​លោក​ចោល​ម្ដង​ម្នាក់ៗ​ហើយ។ ខ្ញុំ​ចង់​មាន​ន័យ​ថា ឥឡូវ​នេះ លោក Putin គឺ​ពិតជា​ឯកោ​ទាំងស្រុង។ សូម្បីតែ​ប្រទេស​ចិន ដែល​គាំទ្រ​លោក​នៅក្នុង​រឿង​នេះ ក៏​កំពុង​ព្យាយាម​រក្សា​គម្លាត​ពី​លោក​ផងដែរ»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​យោធា​ចំនួន ៣៥០ លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ដើម្បី​ជួយ​ឱ្យ​អ៊ុយក្រែន​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។ លោក​អតីត​ឯក​អគ្គរដ្ឋទូត Taylor ទទួល​ស្វាគមន៍​វិធានការ​នេះ។

លោក Taylor បញ្ជាក់​ដូច្នេះ​ថា៖ «ជំនួយ​ផ្នែក​អាវក្រោះ​ក្នុង​ទឹក​ប្រាក់ ៣៥០ លាន​ដុល្លារ​បន្ថែម​ទៀត​នេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​អាវុធ​បាញ់​រថក្រោះ ដូចជា​មីស៊ីល Javelin សម្រាប់​បាញ់​យន្តហោះ និង​មីស៊ីល​បាញ់​ពី​លើ​ស្មា​ជាដើម»។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថា កន្លងមក អ៊ុយក្រែន​បាញ់​ប្រយុទ្ធ​តបត​ទៅ​វិញ​ខ្លាំងក្លា​ជាង​អ្វី​ដែល​រុស្ស៊ី​បាន​រំពឹងទុក​ទៅទៀត៕


ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG