ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ប្ដឹង​រុស្ស៊ី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ


ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AFP)
ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AFP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រទេស​អ៊ុយក្រែន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រុស្ស៊ី​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Zelenskyy បាន​សរសេរ​នៅលើ Twitter ថា៖ «ប្រទេស​អ៊ុយក្រែន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រុស្ស៊ី​ទៅកាន់​តុលាការ ICJ។ រុស្ស៊ី​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ការ​យក​គោល​គំនិត​ដែល​ថា​មាន​អំពើ​ប្រល័យ​ពូជសាសន៍​មក​ធ្វើ​ជា​ហេតុផល​ដើម្បី​ឈ្លានពាន [ប្រទេស​អ៊ុយក្រែន]។

លោក​បាន​បន្ថែម​ថា៖ «យើង​ស្នើ​ឱ្យ​មាន​សេចក្ដី​សម្រេច​ជា​បន្ទាន់​មួយ​ដែល​បញ្ជា​រុស្ស៊ី​ឱ្យ​បញ្ឈប់​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ពេល​ឥឡូវ​នេះ»។

តុលាការ ICJ មិន​មាន​យុត្តាធិការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំងពីរ​នេះទេ ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន​ចាំបាច់​ត្រូវ​ផ្អែក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​លើ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​មួយ ដើម្បី​អាច​ឱ្យ​តុលាការ​នេះ​មាន​យុត្តាធិការ​បើក​សំណុំ​រឿង​នេះ​បាន៕

XS
SM
MD
LG