ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ខ្លួន​​បាន​រំលាយ​យុទ្ធនាការ​អនឡាញ​ដែល​ផ្តល់​ថវិកា​ដល់​ក្រុម​ភេវរកម្ម


រូបឯកសារ៖ ប្រាក់ Bitcoin បានឡើង​តម្លៃ​បន្ទាប់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​និយាយ​ថា ខ្លួន​នឹង​មាន​​ប្រាក់តាម​អន​ឡាញ (cryptocurrency) ផ្ទាល់​ខ្លួន កាល​ពី​ខែ​មិថុនា ២០២០។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បានថ្លែង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​បាន​រំលាយ​គណនី​ថវិកាអនឡាញ​ (cryptocurrency)​របស់​អ្នក​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ក្រុម​ភេរវកម្ម​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ក្រុម​អាល់កៃដា (al-Qaida) និង​រដ្ឋ​ឥស្លាម។

ក្រសួង​យុត្តិធម៌​បានថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «សកម្មភាព​ទាំងនេះ​តំណាង​ឲ្យ​ការ​រឹប​អូស​យក​ថវិកា​អនឡាញ​ដ៏ធំ​បំផុត​សម្រាប់​ប្រតិបត្តិការ​ភេរវកម្ម»។

ក្រសួង​យុត្តិធម៌​ថ្លែង​ថា​ការរឹប​អូស​យក​ថវិកា​រ​ជាច្រើន​លាន​ដុល្លារ​បាន​ប៉ះ​ពាល់​ដល់​«គណនី​ថវិកា​អនឡាញ​ជាង​៣០០ ​គេហទំព័រ​ចំនួន​៤ ​និង​ទំព័រ​ហ្វេសប៊ុក​ចំនួន​៤​ ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ទុច្ចរិត»។

លោកWilliam P. Barr រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «គ្មានអ្វី​ដែល​គួរ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ទេ​ថា​សត្រូវ​របស់​យើង​បាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ បណ្តាញ​សង្គម​និង​ថវិកា​អនឡាញ​ដើម្បី​សម្រួល​ដល់​របៀបវារៈ​ហិង្សា​និង​អាក្រក់​របស់​ពួកគេ»។

ក្រៅ​ពី​ក្រសួង​យុត្តិធម៌ ​នៅ​មាន​ទីភ្នាក់ងារ​ដទៃ​ទៀត​ដែល​ចូលរួម​ស៊ើបអង្កេតយុទ្ធនាការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរវករ​ដែរ​ ក្នុងនោះ​មាន​សេវា​ប្រាក់​ចំណូល​ផ្ទៃក្នុង ក្រសួង​សន្តិសុខ​មាតុភូមិ​ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​និង​ការិយាល័យ​រដ្ឋអាជ្ញា​រដ្ឋ​ធានី វ៉ាស៊ីនតោន។

ប្រាក់​អនឡាញ​(cryptocurrency) ​ត្រូវ​បានគេ​ជឿថា​មិន​អាច​បន្សល់​ដាន​ឲ្យ​គេ​អាចតាម​រក​ឃើញ​អ្នក​ផ្ញើ​ទេ​ ដែល​នាំ​ឲ្យ​អ្នក​ឧបត្ថម្ភ​ថវិកាយល់​ថា​វិភាគទាន​របស់​ពួកគេ​នឹង​នៅ​តែ​ជា​អនាមិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG