ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំ​សរសើរ​ការ​ឆ្លើយតប​របស់​ឆ្មាំ​ការពារ​ជាតិ​ដល់​ភាព​ចលាចល​ ហើយ​ប្រកាស​ថា ចលនា Antifa ជា​ក្រុម​ភេរវកម្ម


សមាជិក​នៃ​ឆ្មាំ​ការពារ​ជាតិ​យាម​តំបន់​មួយ​ខណៈ​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​បន្ត​ពន្លត់​អណ្តាត​ភ្លើង កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota។
សមាជិក​នៃ​ឆ្មាំ​ការពារ​ជាតិ​យាម​តំបន់​មួយ​ខណៈ​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​បន្ត​ពន្លត់​អណ្តាត​ភ្លើង កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​សរសើរ​ឆ្មាំ​ការពារ​ជាតិ​ថា កំពុង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​តវ៉ា​ប្រឆាំង​ដែល​បាន​ក្លាយ​ជា​អំពើ​ហិង្សា​កាលពី​ពេល​យប់​នៅ​ក្នុង​រដ្ឋ​មីនីសូតា​បន្ទាប់ពី​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។

នៅ​ក្នុង Twitter កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់ពី​អំពើ​ហិង្សា​អស់​មួយ​យប់​នៅ​ក្នុង​ទីក្រុង​ជាច្រើន​របស់​សហរដ្ឋអាមេរិក​មក លោក​ប្រធានាធិបតី​ត្រាំ​បាន​ស្តី​បន្ទោស «ភាព​អនាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ចលនា ANTIFA» ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ចលាចល​នេះ»។

លោក​ប្រធានាធិបតី​ត្រាំ​និយាយ​ថា «ពួក​គណបក្ស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែល​ដឹកនាំ​ទីក្រុង និង​រដ្ឋ​នានា​ត្រូវ​តែ​ពិនិត្យ​មើល​ការ​បិទ​ពួក​អនាធិបតេយ្យ​ឆ្វេង​និយម​ជ្រុល​នៅ​ក្រុង​មីនីអាប់ប៉ូលីស​កាលពី​យប់មិញ។ ឆ្មាំ​ការពារ​ជាតិ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ ហើយ​គួរ​តែ​ប្រើ​នៅ​រដ្ឋ​ផ្សេងៗ​ទៀត​មុន​ពេល​យឺត​ពេល»។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា សហរដ្ឋអាមេរិក​នឹង​ចាត់​ទុក​ចលនា Antifa ជា​អង្គការ​ភេរវកម្ម។

លោកស្រី Hina Shamsi នាយក​គម្រោង​សន្តិសុខ​ជាតិ​នៃ​សហភាព​សេរីភាព​ស៊ីវិល​ បាន​និយាយ​ថា «ដូច​ដែល​ការ​បង្ហោះ​នៅ​ក្នុង​ Twitter នេះ​ ភេរវកម្ម​គឺ​ជា​ការ​ពណ៌នា​បែប​នយោបាយ​រយៈពេល​វែង។ មិន​មាន​អំណាច​ផ្លូវ​ច្បាប់​ចាត់​ទុក​ក្រុម​ក្នុង​ស្រុក​បែប​នេះ​ទេ។ ការ​ចាត់​ទុក​ក្រុម​ណា​មួយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​នូវ​ដំណើរការ​ស្រប​ច្បាប់ និង​ក្តីបារម្ភ​ស្តី​ពី​វិសោធនកម្ម​ទី១​នៃ​រដ្ឋធម្មនុញ្ញ»។

ភាពចលាចល​នៅ​ទូទាំង​ប្រទេស​អាមេរិក បាន​កើត​មាន​ឡើង​បន្ទាប់ពី​អ្វី​ដែល​ជា​បាតកម្ម​ដោយ​សន្តិវិធី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​ស្លាប់​លោក George Floyd អាយុ​៤៦ឆ្នាំ​ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​នៅ​ក្នុង​ទីក្រុង​មីនីអាប់ប៉ូលីស​បន្ទាប់ពី​មន្រ្តី​ប៉ូលិស​ស្បែក​ស​ម្នាក់​ដែល​បាន​យក​ជង្គង់​សង្កត់​ក​គាត់​អស់​រយៈពេល​ជាង​៨នាទី។

បម្រាម​គោចរ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​យ៉ាង​ហោចណាស់​ក៏​២៥​ដែរ​ រួម​មាន​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋ​ចំនួន​១៦​ទៀត​ក្នុង​សហរដ្ឋអាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG