ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ផ្នែក​ចារកម្ម​អូស្ត្រាលី​៖​ ជំងឺ​កូវីដ១៩​ជា​«ឱកាស​ធំមួយ»​សម្រាប់​​ចារ​បុរស​និង​​ភេវជន​


រូបឯកសារ៖ អគារ Sydney Opera House ដែលមានសភាពស្ងប់ស្ងាត់ដោយសារវិធានការរឹតត្បិតដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ នៅក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ជំងឺ​កូវីដ១៩​បាន​ផ្តល់​ឱ្យអ្នក​លួច​ចូល​មើល​ទិន្ន​ន័យ​ក្នុង​បណ្តាញ​អ៊ីនធឺណិត ឧក្រិដ្ឋ​ជន​និងភេរវជន​នូវ​ «ឱកាស​ធំមួយ»​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ជនជាតិ​អូស្ត្រាលី​តាម​បណ្តាញ​អ៊ីនធឺណិត​នៅ​ពេល​មាន​ការ​បិទ​ប្រទេស។​ នេះ​ជា​ទស្សនៈ​របស់​អង្គការ​ ASIO​ ដែល​ជា​អង្គការ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ខាង​សន្តិសុខ​នៃ​ប្រទេស​អូស្ត្រាលី។​

ការ​ងារ​របស់​អង្គការ​នេះ​គឺ​ រារាំង​ចារកម្ម​ ការ​បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​ សកម្មភាព​ជ្រៀត​ជ្រែក​ដោយ​បរទេស​ និង​អំពើ​ហិង្សា​ទាក់​ទិន​នឹង​រឿង​នយោបាយ​នៅ​ក្នុង​ប្រទេសអូស្ត្រាលី។​

អង្គការ​ ASIO​ មាន​ជំនឿ​ថា ពួក​ជ្រុល​និយម​បាន​ផ្សព្វផ្សាយ​មនោគម​វិជ្ជា​របស់​ពួក​គេ​ដោយ​បាន​ព្យាយាម​ធ្វើ​ឱ្យពលរដ្ឋអូស្ត្រាលី​បាន​គំនិត​ជ្រុល​និយម​ថែម​ទៀត​ផង។​ អំពើ​ទុច្ច​រិត​ឯ​ទៀតៗ​មានរួម​បញ្ចូល​ការ​លួច​ព័ត៌មាន​ផ្ទាល់​ខ្លួន ការ​គៃ​បន្លំ​ទាក់ទង​និង​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​ ការលួច​ប្រាក់​សោធន​និវត្តន៍​ ព្រម​ទាំង​ការ​គៃ​បន្លំ​តាម ​cryptocurrency​ គឺ​រូបិយ​បណ្ណ​ក្នុង​រូបភាព​ឌីជីថល​ និង​ការ​គាំទ្រ​ពី​ពួក​មនុស្ស​ល្បី​ឈ្មោះ។ ​មាន​ការ​ចោទ​ប្រកាន់​ដែរ​ថា​ រដ្ឋាភិបាល​បរទេស​បាន​ប្រើ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ដើម្បី​ប្រមូល​ព័ត៌មាន​រសើប​តាម​អ៊ីនធឺណិត។​

នៅ​ក្នុង​អត្ថបទជាសំឡេង​របស់​វិទ្យាស្ថាន​រដ្ឋបាល​សាធារណៈ​អូស្ត្រាលី​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មិន​ប្រកាន់​គណបក្ស​ លោក ​Mike Bergess ​ប្រធាន​អង្គការ ​ASIO ​បាន​និយាយ​ថា​ ​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ផ្តល់​ឱកាស​ឱ្យ​ពួក​ឧក្រិដ្ឋ​ជន​និង​ពួក​ជ្រុល​និយម។​

លោក ​Mike Bergess​ បាន​និយាយ​ថា៖ ​«យើង​ឃើញ​មាន​មនុស្ស​ច្រើន​ឡើងៗ​ដែល​នៅ​ឯ​ផ្ទះ​ធ្វើ​ការ​ទាក់​ទង​គ្នា​តាម​បណ្តាញ​អ៊ីនធឺណិត ​ ហើយ​ក៏​មាន​ការ​ប៉ុន​ប៉ង​ផ្សព្វ​ផ្សាយ​មនោគម​វិជ្ជា​ជ្រុល​និយម ​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋមាន​គំនិត​ជ្រុល​និយម​ដែរ។​ យើង​ឃើញ​មាន​អាកប្បកិរិយា​ឧក្រិដ្ឋ​ច្រើន​ជាង​មុន​តាម​អ៊ីនធឺណិត ​ដូច​ដែល​ទីភ្នាក់​ងារ​ឯ​ទៀតៗបាន​រាយ​ការណ៍​ដែរ»។​

លោក​ Bergess ​ក៏​បាន​រិះគន់​ដែរ​ថា​ ក្រុមហ៊ុន​បច្ចេក​វិទ្យា​មិន​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ទីភ្នាក់ងារ​សន្តិសុខ​សុំចូល​មើល​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។ ​ពួក​អ្នក​វិភាគ​និយាយ​ថា​ អត្ថាធិប្បាយ​របស់​លោក​ Bergess​ ជា​តម្រុយ​ច្បាស់​មួយ​ដែល​បង្ហាញ​ថា​ ស្ថាប័ន​ខាង​ស៊ើប​ការណ៍​សម្ងាត់​នៃ​ប្រទេស​អូស្ត្រាលី​ចង់​ឱ្យ​មាន​អំណាច​ថ្មី​ក្នុង​ការ​ចូល​មើល​ទិន្នន័យ​អត្ថបទ​ដែល​សរសេរ​ជា​អក្សរ​កូដ។​

បច្ចេកវិទ្យានេះ​បាន​ត្រូវ​ប្រើ​សម្រាប់​ហេតុផល​ស្រប​ច្បាប់​ដោយ​មាន​រួម​បញ្ចូល​ពាណិជ្ជកម្ម​និង​ធនាគារ។

ប្រធាន​អង្គការ​ ASIO​ បាន​ថ្លែង​ថា​ ​តុល្យភាព​រវាង​សិទ្ធិ​ឯកជន​និង​សន្តិសុខ​គួរ​ត្រូវ​វាយ​តម្លៃ​ជា​ថ្មី​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ពង្រឹង​ច្បាប់​និង​សន្តិសុខជាតិ។​ ពួក​អ្នក​គាំទ្រ​សេរីភាព​ពលរដ្ឋ​បាន​ពណ៌នា​វិធាន​ការ​នេះ​ថា​ជា​ «ការ​ក្តាប់​អំណាច»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG