ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​ព្រមាន​អំពី​ផល​វិបាក​​បណ្ដាល​មក​ពី​ការ​ស្លាប់​​បព្វជិត​អ៊ីរ៉ង់


ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ នៅ​ថ្ងៃទី៤ ខែ​មករា ឆ្នាំ២០១៦ បាន​ស្រែក​ពាក្យ​ស្លោក​នៅក្នុងការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​កាត់ទោស​ Sheikh Nimr al-Nimr ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ កាល​ពី​សប្តាហ៍មុន។
ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ នៅ​ថ្ងៃទី៤ ខែ​មករា ឆ្នាំ២០១៦ បាន​ស្រែក​ពាក្យ​ស្លោក​នៅក្នុងការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​កាត់ទោស​ Sheikh Nimr al-Nimr ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ កាល​ពី​សប្តាហ៍មុន។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​មន្ត្រី​អារ៉ាប៊ី សាអូឌីតឲ្យ​ដឹង​អំពី​ផលវិបាក​នានា ដែល​អាច​កើត​ឡើង​ដោយ​សារ​ការ​កាត់​ទោស​ប្រហារ​ជីវិត​បព្វជិត​សាសនា​ឥស្លាម ​និកាយ​ Shi'ite​ ម្នាក់​ដែល​ការ​ស្លាប់​បព្វជិត​រូប​នោះ​បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​តំបន់​មជ្ឈឹម​បូព៌ា ហើយ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​សេតវិមាន លោក ​Josh Earnest​ ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ។

លោក ​Josh Earnest​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «មន្ត្រី​អាមេរិក​បាន​លើក​ឡើង​ការ​ព្រួយ​បារម្ភ​ដោយ​ផ្ទាល់​ ទៅ​កាន់​មន្ត្រី​អារ៉ាប៊ីសាអូឌីត ​អំពី​ផលវិបាក​ដ៏​មហន្តរាយ​ដែល​អាច​កើត​ឡើង​ក្រោយ​ពី​ការ​ប្រហារ​ជីវិត​មនុស្ស​ជាច្រើន ​ជាពិសេស ការ​ប្រហារ​ជីវិត​ឈ្មោះ ​Nimr al-Nimr»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​លោក​ John Kirby​ ក៏​បាន​បន្ទរ​ការ​អធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​សេត​វិមាន​ដោយ​មាន​ប្រសាសន៍​ថា៖ «ក្រសួង​ការ​បរទេស​អាមេរិក មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស ដោយសារការ​ប្រហារ​ជីវិត​បព្វជិត ​Nimr al-Nimr ប្រថុយ​នឹង​ការ​ធ្វើ​ឲ្យ​កើន​ឡើង​ភាព​តាន​តឹង​ខាង​និកាយ​សាសនា​ ក្នុង​គ្រាមួយ​ដែល​ភាព​តាន​តឹង​នោះ​ចាំ​បាច់​ត្រូវ​តែ​កាត់​បន្ថយ»។

សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម និកាយ ​Shi'ite ​បាន​ប្រតិកម្ម​ទាំង​កំហឹង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ប្រហារ​ជីវិត​បព្វជិត​ al-Nimr ​ដែល​ជា​អ្នក​រិះគន់​ដ៏​លិច​ធ្លោ​ទៅលើ​សែ​រាជវង្សានុវង្ស​ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ បព្វជិត ​al-Nimr ក៏​ជា​មេដឹកនាំ​ក្រុម​បាតុករ​ដ៏​សំខាន់​ម្នាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អារ៉ាប៊ី​សាអូឌីត កាល​ពី​ឆ្នាំ​២០១១​ផង​ដែរ។ បព្វជិត​រូប​នេះ​ត្រូវ​បាន​កាត់ទោស​ពី​បទ​បំបះ​បំបោរ និង​បទ​ចោទ​ផ្សេង​ៗ​ទៀតកាល​ពី​ឆ្នាំ​២០១៤ ហើយ​លោក​ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤៧​នាក់ ដែល​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​សៅរ៍៕

XS
SM
MD
LG