ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​​តែងតាំង​អ្នកផ្តល់​ប្រឹក្សា​ពិសេស​ពិនិត្យ​មើល​សំណុំរឿង​ស៊ើប​អង្កេត​ពាក់ព័ន្ធ​ប្រទេស​រុស្ស៊ី​ 


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ជួប​ជាមួយ​នឹង​​​មន្ត្រី​ការិយាល័យ​ប៉ូលិស​ St. Louis នៅ​រដ្ឋ Missouri ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។​

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌សហរដ្ឋ​អាមេរិក​លោក​ William Barr ​បាន​ផ្តល់​ការការពារ​ដល់​រដ្ឋអាជ្ញា​មួយ​រូប​ដែល​លោក​បាន​តែងតាំង​ ក្នុង​ការ​ត្រួតពិនិត្យ​អង្កេតពី​ដើមចម​នៃ​ការ​ស៊ើប​អង្កេតពាក់ព័ន្ធ​សំណុំរឿង​ប្រទេស​រុស្ស៊ី​និង​លោក​ត្រាំ​ ដែលនេះ​ជា​ការផ្តល់​អំណាច​មួយ​ដល់​រូប​លោក ក្នុង​នាម​ជាប្រឹក្សា​ពិសេស​ម្នាក់​ដើម្បី​អាច​បញ្ចប់​ការងារនេះ​ ដោយមិន​អាច​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​ងាយ​ស្រួល​នោះ​ទេ។

លោកBarr ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press​ នៅ​ថ្ងៃ​អង្គារ​ថា​លោក​បាន​តែងតាំង​រដ្ឋអាជ្ញា​អាមេរិកលោក​ John Durham ​ធ្វើ​ជាអ្នក​ផ្តល់​ប្រឹក្សាពិសេស​កាល​ពីខែ​តុលា​ក្រោម​ច្បាប់​សហព័ន្ធ​ដូច​ពេល​ផ្តល់​ជូន​អ្នក​ផ្តល់​ប្រឹក្សា​ពិសេស​លោក Robert Mueller ​នៅ​ក្នុង​សំណុំរឿង​នៃ​ការស៊ើប​អង្កេត​ពី​ដំបូង​ជុំវិញ​ការពាក់ព័ន្ធ​របស់​ប្រទេស​រុស្ស៊ី។

​លោក​និយាយ​ថាការស៊ើបអង្កេត​របស់​លោក Durham ​ត្រូវ​បាន​កំណត់ឲ្យ​ផ្តោត​ជា​សំខាន់​ទៅ​លើ​តួនាទី​របស់មន្ត្រី​នៃ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ FBI ​ដែល​បាន​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់ នៃ​ការធ្វើ​សហ​ប្រតិបត្តិការ​រវាង​ក្រុម​លោក​ត្រាំ ​និង​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន​នៅ​ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦៕

XS
SM
MD
LG