ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

CDC សហរដ្ឋ​អាមេរិក៖ បុគ្គលិក​សុខាភិបាល​និង​អ្នក​នៅ​មណ្ឌល​ចាស់​ជរា នឹង​មាន​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩


រូបឯកសារ៖ គិលានុបដ្ឋាក ពិនិត្យមើល​អ្នកជំងឺ​ដែល​ស្ថិត​ក្នុង​មណ្ឌល​ថែទាំ​អ្នកជំងឺ​កូវីដ១៩​កម្រិត​ធ្ងន់ នៅ​រដ្ឋ California នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ គិលានុបដ្ឋាក ពិនិត្យមើល​អ្នកជំងឺ​ដែល​ស្ថិត​ក្នុង​មណ្ឌល​ថែទាំ​អ្នកជំងឺ​កូវីដ១៩​កម្រិត​ធ្ងន់ នៅ​រដ្ឋ California នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​ដែល​ស្នាក់នៅ​មណ្ឌល​ចាស់​ជរា ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក ដែល​នឹង​ទទួល​បាន​វ៉ាក់សំាង​កូវីដ១៩ មុន​គេ។ នេះ​បើ​តាម​ការ​សម្រេច​របស់​គណ:កម្មាធិការ​ប្រឹក្សា​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

គណ:កម្មាធិការ​នេះ​ បាន​បោះឆ្នោត​ក្នុង​សំឡេង ១៣ ទល់​នឹង ១ ដោយ​សម្រេច​ថា នៅ​ពេល​ដែល​វ៉ាក់សាំង​កូវីដ១៩ ទទួល​បាន​ការ​អនុញ្ញាត ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​ពលរដ្ឋ ២៤ លាន​នាក់ ដែល​ជា​បុគ្គលិក​សុខាភិបាល​ និង​ជា​អ្នក​ដែល​ស្នាក់នៅ​មណ្ឌល​ចាស់​ជរា​ និង​ទទួល​បាន​វ៉ាក់សាំង​នេះ​មុន​គេ ដោយសារតែ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត ស្រប​ពេល​ដែល​ការ​ផលិត​កំពុង​បង្កើន​ឡើង។

ការ​សម្រេច​របស់​គណ:កម្មាធិការ​ប្រឹក្សា​សម្រាប់​ការ​ចាក់​ថ្នាំ​បង្ការ​នៃ​មជ្ឈមណ្ឌល CDC របស់​សហរដ្ឋ​អាមេរិក​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ខ្លាំង​នៅ​ទូទាំង​ប្រទេស។ សហរដ្ឋ​អាមេរិក​ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤ លាន ៣ សែន ៦ ម៉ឺន​ករណី​ក្នុង​ខែ​វិច្ឆិកា គឺ​កើន​ឡើង​ប្រមាណ​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ខែ​តុលា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG